បុរសម្នាក់ធ្លាប់រៀនរហូតដល់មហាវិទ្យាល័យ បានជាទៅសេពកប់មិនល្អរហូតញៀនថ្នាំដល់កម្រិត សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះជាន់ទី២

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវបានបង្កើតប្រាប់ឲ្យដឹងថា រូបគេធ្លាប់រៀននៅមហាវិទ្យាល័យ ហើយបែកគំនិតទៅសេពគ្រឿងញៀនជាមនុស្សមិនល្អ រហូតដល់មានជំងឺប្រសៃប្រសាទ ហើយបាន​ដាច់​ចិត្ត​ ចង​កសម្លាប់ខ្លួន​ នៅ​ក្នុងផ្ទះជាន់ទី២ បង្ករ​ការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​៧យប់ ថ្ងៃព្រហស្បតិ៍ ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩​ នៅក្នុង​ផ្ទះ​លេខ៦A ជាន់ទី២ ជាប់ផ្លូវសូនី ក្នុងផ្ទះជនរងគ្រោះ​ផ្ទាល់​ ស្ថិតនៅ​ភូមិទ្រារ១ ក្រុម៤ សង្កាត់​​ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ​ ឡុង រតនា​ ភេទ​ប្រុស​ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ​ មុខរបរ​ នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុខាងលើ នៅលាវមិនទាន់មានប្រពន្ធ។
តាម​សម្តី​ស្រ្តី​ម្នាក់ត្រូវជា​ម្តាយ​បង្កើត​ជនរគ្រោះ​ បានប្រាប់ឲ្យដឹងថា​ កូន​ប្រុស​របស់​គាត់​ ២ឆ្នាំមុនបានឈប់រៀននៅមហាវិទ្យាល័យ ដោយសារតែកូនរបស់គាត់បានសេពគប់ជាមួយមនុស្សមិនល្អ រហូតដល់ញៀនថ្នាំថែមទៀត ហើយបានលក់ម៉ូតូអស់ជាច្រើនគ្រឿងនិងសម្ភារៈមានតំលៃមួយចំនួនទៀត។ ហើយរូបគាត់ជាម្ដាយក៏បានយកកូន(ជនរងគ្រោះ)របស់គាត់ទៅមណ្ឌលកែប្រែ(ឪកាសខ្ញុំ)ពេលត្រឡប់មកវិញ ជនរងគ្រោះបានប្រាប់ថាឈប់ជក់ហើយ រូបគាត់ជាម្តាយត្រេកអរណាស់ក៏ទិញម៉ូតូឲ្យជិៈដើម្បីទៅរៀនបន្ត។ តែមិនបានប៉ុន្មានថ្ងៃផងបានជក់ថ្នាំលើសដើមក៏លក់ម៉ូតូយកលុយទៅជក់ថែមទៀត។

ប្រភព​ដដែល​បានបន្តទៀតថា​ ចាប់​តាំង​ ពីកូន​ប្រុស​របស់​គាត់​ ញៀនថ្នាំមកតែងតែ​មាន​ អារម្មណ៍​ រវើរ​រវាយ​ ថ្អូញ​ថាឈឺ​ក្បាល​ ហើយ​ថាគេចង់ចាប់ដាក់គុក មានមនុស្សច្រើនណាស់តាមរកគេ ហើយដើរ​ឈរ​ ជក់បារី​តែឯង​ ដោយ​មិន​មាត់​មិន​ក៍​ រក​អ្នក​ណានោះទេ​ ដូចជា​មនុស្ស​មាន​ ជំងឺ​ប្រចាំកាយ​ និង​វិបត្តិ​ផ្លូវ​ចិត្ត​អ្វី​មួយ​ លុះ​មកដល់​ថ្ងៃ​កើតហេតុ​ នៅ​ក្បាល​ព្រលប់​ ពួកគាត់​និង​កូន​ស្រីរបស់​គាត់​​ បាន​លឺក្តាំងលើផ្ទះជាន់ទី២ ពួកគាត់មិនហ៊ានឡើងទៅមើលទេក្លាយកូនប្រុសរបស់គាត់រករឿង ​ ។

លុះ​មកដល់​ម៉ោង​កើត​ហេតុ​ខាងលើ បងប្រុសបង្កើតរបស់ជនរងគ្រោះខាងលើ មកពីធ្វើការវិញក៍បាន​ដើរឡើង ទៅលើជាន់ទី២ក៍​ស្រាប់​តែ​ឃើញ​ ប្អូនប្រុសរបស់​គាត់​ បាន​ចងក​សម្លាប់​ខ្លួន​ ជាមួយនិង​ខ្សែរលីឡុងនិង​ចំរុឹងដែកប្រហោងខ្យល់លើទ្វារខាងមុខ ស្លាប់​បាត់ទៅហើយ ។

បានឃើញ​សភាព​បែបនេះ​ហើយ​ រូប​គាត់​ បាន​ឆោរឡោរ​ឡើង​ អោយ​គេឯង​ជួយ​ ព្រមទាំង​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ អោយ​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​សាកសួរ​ពីដំនើររឿង​ ព្រមទាំង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ់​ ​ មកធ្វើកោសលវិច្ឆ័យ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​សាក​សព​តែម្តង​ ។

ក្រោយ​ពេលកើតហេតុ​ បន្ទាប់ពី​ជំនាញ​កោសលវិច្ឆ័យ​ ចុះ​ទៅ​ពិនិត្យ​សាក​សព​ រួច​ថា​ សពជនរងគ្រោះ​ ពិត​ជា​បាន​ ធ្វើ​ អត្ត​ឃាតដោយ​ចងក​ សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដមែន​ ដោយ​មិន​មាន​ ទាក់ទង​និង​ករណី​អ្វី​ផ្សេងៗ​ទៀត​ទេ រួចហើយ​ក៍បាន​ប្រ​គល់​សព​អោយ​ក្រុមគ្រួសារ​ ដឹកយកទៅវត្តទឹកថ្លាចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​​ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print