ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបង្កើតប្រាប់ឲ្យដឹងថា រូបគេធ្លាប់រៀននៅមហាវិទ្យាល័យ ហើយបែកគំនិតទៅសេពគ្រឿងញៀនជាមនុស្សមិនល្អ រហូតដល់មានជំងឺប្រសៃប្រសាទ ហើយបានដាច់ចិត្ត ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះជាន់ទី២ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្ទះលេខ៦A ជាន់ទី២ ជាប់ផ្លូវសូនី ក្នុងផ្ទះជនរងគ្រោះផ្ទាល់ ស្ថិតនៅភូមិទ្រារ១ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ នៅលាវមិនទាន់មានប្រពន្ធ។
តាមសម្តីស្រ្តីម្នាក់ត្រូវជាម្តាយបង្កើតជនរគ្រោះ បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ ២ឆ្នាំមុនបានឈប់រៀននៅមហាវិទ្យាល័យ ដោយសារតែកូនរបស់គាត់បានសេពគប់ជាមួយមនុស្សមិនល្អ រហូតដល់ញៀនថ្នាំថែមទៀត ហើយបានលក់ម៉ូតូអស់ជាច្រើនគ្រឿងនិងសម្ភារៈមានតំលៃមួយចំនួនទៀត។ ហើយរូបគាត់ជាម្ដាយក៏បានយកកូន(ជនរងគ្រោះ)របស់គាត់ទៅមណ្ឌលកែប្រែ(ឪកាសខ្ញុំ)ពេលត្រឡប់មកវិញ ជនរងគ្រោះបានប្រាប់ថាឈប់ជក់ហើយ រូបគាត់ជាម្តាយត្រេកអរណាស់ក៏ទិញម៉ូតូឲ្យជិៈដើម្បីទៅរៀនបន្ត។ តែមិនបានប៉ុន្មានថ្ងៃផងបានជក់ថ្នាំលើសដើមក៏លក់ម៉ូតូយកលុយទៅជក់ថែមទៀត។
ប្រភពដដែលបានបន្តទៀតថា ចាប់តាំង ពីកូនប្រុសរបស់គាត់ ញៀនថ្នាំមកតែងតែមាន អារម្មណ៍ រវើររវាយ ថ្អូញថាឈឺក្បាល ហើយថាគេចង់ចាប់ដាក់គុក មានមនុស្សច្រើនណាស់តាមរកគេ ហើយដើរឈរ ជក់បារីតែឯង ដោយមិនមាត់មិនក៍ រកអ្នកណានោះទេ ដូចជាមនុស្សមាន ជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្តអ្វីមួយ លុះមកដល់ថ្ងៃកើតហេតុ នៅក្បាលព្រលប់ ពួកគាត់និងកូនស្រីរបស់គាត់ បានលឺក្តាំងលើផ្ទះជាន់ទី២ ពួកគាត់មិនហ៊ានឡើងទៅមើលទេក្លាយកូនប្រុសរបស់គាត់រករឿង ។
លុះមកដល់ម៉ោងកើតហេតុខាងលើ បងប្រុសបង្កើតរបស់ជនរងគ្រោះខាងលើ មកពីធ្វើការវិញក៍បានដើរឡើង ទៅលើជាន់ទី២ក៍ស្រាប់តែឃើញ ប្អូនប្រុសរបស់គាត់ បានចងកសម្លាប់ខ្លួន ជាមួយនិងខ្សែរលីឡុងនិងចំរុឹងដែកប្រហោងខ្យល់លើទ្វារខាងមុខ ស្លាប់បាត់ទៅហើយ ។
បានឃើញសភាពបែបនេះហើយ រូបគាត់ បានឆោរឡោរឡើង អោយគេឯងជួយ ព្រមទាំងផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរពីដំនើររឿង ព្រមទាំងទំនាក់ទំនងហៅខាងជំនាញ់ មកធ្វើកោសលវិច្ឆ័យឲ្យចុះទៅពិនិត្យសាកសពតែម្តង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីជំនាញកោសលវិច្ឆ័យ ចុះទៅពិនិត្យសាកសព រួចថា សពជនរងគ្រោះ ពិតជាបាន ធ្វើ អត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមិនមាន ទាក់ទងនិងករណីអ្វីផ្សេងៗទៀតទេ រួចហើយក៍បានប្រគល់សពអោយក្រុមគ្រួសារ ដឹកយកទៅវត្តទឹកថ្លាចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ