ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ស្ត្រី២នាក់ជាជនជាតិបរទេសដើរនៅសួរច្បារមាត់ទន្លេត្រូវជនសង្ស័យម្នាក់រត់មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១០នឹង១៥នាទីយប់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១៤៤កែងផ្លូវព្រះសុីសុវត្ថិនៅចំណុច
ផ្សារកណ្តាលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ខ័ណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១បានអោយដឹងថាមុនពេលកើតហេតុម៉ោងប្រហែលជា៩យប់មានស្ត្រីជនជាតិបរទេស២នាក់ដើរចុចទូរស័ព្ទដៃមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់វ័យប្រហែលជា១៩ឆ្នាំបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចហើយភ្លាមៗនោះដែរជនរងគ្រោះបានរត់តាមក្រោយជនសង្ស័យហើយស្រែកអោយគេជួយប៉ុន្តែជនសង្ស័យបាន
រត់ចូលក្នុងហ្គេមបាញ់ត្រីមួយកន្លែងនៅលើផ្លូវ១៤៤រួចក៏ជនរងគ្រោះចូលទៅក្នុងហ្គេមបាញ់ត្រីនោះចាប់បានជនសង្ស័យហើយប៉ុន្តែជនសង្ស័យបានរត់ចេញពីក្នុងហ្គេមគេចខ្លួនបាត់ស្រមោលហើយម្ចាស់ហ្គេមនោះក៏បាន
ចាក់សោរបិតទ្វាគេចខ្លួនបាត់ទើបជនរងគ្រោះតេមកប្រាប់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១ជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននិយាយប្រាប់ថាទីតាំងហ្គេមបាញ់ត្រីនេះគឺមិនមេនមានរឿងតែម្តងនោះទេគឺមានករណីវាយជនជតិបរទេសយកលុយនឹងប្លន់នៅលើសួនច្បារមាត់ទន្លេយកកាបូបនឹងសម្ភារះផ្សេងៗរួចយកទៅលេងហ្គេមបាញ់ត្រីទីតាំងខាងលើនេះប្រជាពលរដ្ឋបានស្នើរសុំឲ្យសមត្ថកិច្ចមេត្តាជួយពិនិត្យមើលនឹងបិតទីតាំងហ្គេមខុសច្បាប់យ៉ាងអនាធិបត្យនេះរួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន៤នាក់យកទៅសាលាខ័ណ្ឌដូនពេញដើម្បីយកទៅអប់រំប្រគល់ទៅអោយខាងមន្ទីរសង្គមកិច្ច។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល១ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print