ចាប់បានជនសង្ស័យម្នាក់រួមនឹងថ្នាំញ្ញៀនចំនួន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖នគរបាលខណ្ឌដូនពេញបានសហការគ្នាចុះទៅបង្ក្រាបករណីគ្រឿងញ្ញៀននៅចំណុចផ្លូវរ៉ារថភ្លើងនិងរោងចក្រឆ្នាំងឃាត់បានជនសង្ស័យម្នាក់រួមនឹងដកហូតបានថ្នាំញ្ញៀនចំនួន១៣កញ្ចប់តូចយកទៅសួរនាំ។

ហរតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១នឹង០៨នាទីរំលងអាធាត្រឈានចូលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវបេតុងរ៉ារថភ្លើងរោងចក្រឆ្នាំងស្ថិតនៅក្នុងភូមិ៣សង្កាត់ស្រះចកខ័ណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះដា ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅម្តុំបឹងកក់តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុនគរបាលខណ្ឌបានសហការនិងដឹកនាំកម្លាំងខ័ណ្ឌដូនពេញល្បាតការពារជូនបងប្អូនប្រជាពលរដ្ឋនឹងទប់ស្កាត់
រាល់បទល្មើសតាមមូលដ្ឋានជាក់ស្តែងបង្ក្រាបបានជនសង្ស័យជាអ្នកជួញដូរគ្រឿងញ្ញៀននៅជាតំបន់ស្មុកស្មាញសម្បូរណ៍ទៅដោយអ្នកប្រើប្រាស់នឹងជួយដូរថ្នាំញ្ញៀនឃាត់បានជនសង្ស័យម្នាក់កំពុងតែឈរចែកចាយថ្នាំញ្ញៀនយ៉ាងសកម្មទៅអោយអ្នកប្រើប្រាស់រួមនឹងឆែកឆេរដកហូតបានវត្ថុតាងថ្នាំញ្ញៀនចំនួន១៣កញ្ចប់តូចយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខ័ណ្ឌដូនពេញក្រោយមកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថ្នាំញ្ញៀនខាងលើនេះពិតជារបស់គេមែនហើយលក់ចេញក្នុងតំលៃ១មុឺនរៀលទៅ២មុឺនរៀលតែប៉ុណ្ណោះក្នុងមួយមញ្ចប់។

ក្រោយពេលកើតហេតុជនសង្ស័យរួចនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ខ្លួនទៅកាន់តុលាការដើម្បីចាត់កសរទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print