ចោរលួចមាន់ លួចទា​ យកទៅក្លែមស្រាស ស្រាថ្នាំ​ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោក អុី សុវណ្ណ​ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរហារយដែលធ្វើសកម្មភាពលួចមាន់ លួចទា ពីផ្ទះប្រជាពលរដ្ឋយកទៅលក់ និងយកទៅក្លែមស្រាស ស្រាថ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិឈើ​ខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល តាមមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទមានឈ្មោះធុយ សុភ័ស្ដ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករសំណង់។

ជនរងគ្រោះ០២នាក់៖ទី០១ឈ្មោះ ស៊ាន សារុំ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំ ឈើ​ខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ទី០២ឈ្មោះ ផេង ដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំ ឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

វត្ថុងចាប់យក ៖សត្វទា០៦ក្បាល មាន់០២ក្បាល។

នគរបាលបានអោយដឹងថានៅថ្ងៃកើតហេតុខាងលើវាលាម៉ោង ១៩និង០០នាទីជនសង្ស័យទាំងពីរនាក់ខាង​លើ បានធ្វើសកម្មភាពចូលលួចយកសត្វមាន់០៣ក្បាល នៅក្នុងទ្រុង ក្រោយផ្ទះឈ្មោះ ផេង ដា បន្ទាប់​មកពួកគេបានបន្តទៅលួចយកសត្វទា របស់ឈ្មោះ ស៊ាន សារុំ ដែលដាក់ទុកក្នុងទ្រុងខាងក្រោយផ្ទះអស់ចំនួន ០៨ក្បាល ។ ក្រោយពីលួចបានហើយ ជនសង្ស័យទាំងពីរនាក់ បាននាំគ្នាយកសត្វទាទាំងនោះ និងមេមាន់ ០១ក្បាលទុកនៅផ្ទះជនសង្ស័យ វ៉ន វ៉ាន់ ចំណែកសត្វមាន់ ០២ក្បាលទៀត ពួកគេនាំគ្នាយកទៅលក់ តែពុំទាន់បានលក់ផង ក៏ត្រូវម្ចាស់មាន់តាមទាន់ ហើយបានយកមាន់ត្រឡប់មកវិញបាន ០២ក្បាលនោះ ។ លុះព្រឹកឡើង ថ្ងៃទី ០៩ ខែឆ្នាំដដែលជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឈើខ្មៅតែម្ដង ។

បន្ទាប់ពីទទួលបានបណ្ដឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ ធុយ សុភ័ស្ដ ដែលកំពុងតែផឹកស្រាក្លែមសាច់មាន់ ទា ដែលពួកគេលួចបាននោះ ចំណែកជនសង្ស័យ វ៉ន វ៉ាន់ បានរត់គេចខ្លួនបាត់នៅពេលនោះតែម្ដង ។បន្ទាប់មកនគរបាលបាននាំខ្លួន​ជនសង្ស័យ ធុយ សុភ័ស្ដ រួមនិងវត្ថុតាង សត្វមាន់ ទា ដែលនៅសេសសល់ មកកាន់ប៉ុស្តិ៍រដ្ឋបាលឈើខ្មៅ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print