មិនឲ្យស្ងាត់ទីផ្សារ សុខ ដែន បញ្ចេញបទចម្រៀងថ្មី” សង្សារក្មេង”

ចែករំលែក៖

ភ្នំពេញ៖ ស្ងប់ស្ងាត់បញ្ចេញបទចម្រៀងថ្មីមួយរយៈពេលខ្លី តារាក្បាច់គុណ សុខ ដែន បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបែបញាក់កន្ត្រាក់អារម្មណ៍ថ្មីគឺបទ”សង្សារក្មេង”។ បទចម្រៀងថ្មីនេះក៏ដើម្បីរុញការងារសិល្បៈផ្នែកចម្រៀងឲ្យមានទីផ្សារឡើយវិញក្រោយលោកបានផ្អាកចេញទៅសម្តែងមួយរយៈពេលខ្លី។
ថ្វីបើមមារញឹកជាមួយការងារថតកុន ក៏ដូចជាការងារក្រៅពីសិល្បៈយ៉ាងណាក្ដី ក៏តារាពហុជំនាញ សុខ ដែន នៅតែមិនបោះបង់ចោលនូវការងារផលិតបទចម្រៀងដែរ ដែលហេតុផលនោះគឺលោក ចង់កំដរអារម្មណ៍ទស្សនិកជន និងជាពិសេសដើម្បីផ្ដល់ឱកាសដល់យុវជន យុវតីខ្មែរ ដែលស្រឡាញ់សិល្បៈ ។ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីលោក សុខ ដែន ក៏បានបញ្ចេញនូវ MV បទចម្រៀងថ្មីមួយបទទៀត ដែលមានចំណងជើងថា «សង្សារក្មេង» ។«សង្សារក្មេង» គឺជាបទចម្រៀងមួយបទ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដែលបទច្រៀងមួយជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និយាយពីបុរសម្នាក់ដែលមានសង្សារវ័យក្មេង ហើយនាងតែងតែប្រច័ណ្ឌ ង៉ក់ងរ និងរករឿងបុរសជាសង្សារជានិច្ច ។
សូមបញ្ជាក់ថា MV បទចម្រៀង «សង្សារក្មេង» គឺជាស្នាដៃដឹកនាំសម្ដែង ដោយលោក សុខ ដែន ផ្ទាល់ ហើយ លោកមិនត្រឹមតែអាចដឹកនាំថត MV បានយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពដឹកនាំរឿងអប់រំខ្លីៗ និងស្ពតពាណិជ្ជកម្មថែមទៀតផង។ លោកក៏ទទួលបង្ខឹកផ្នែកក្បាច់គុណល្បុក្កតោដល់សិស្សផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print