តុលាការសម្រេចឃុំខ្លួនតៃកុងរថយន្ត បើកកិនបុរសម្នាក់ស្លាប់នៅស្រុកកៀន​​ ស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខត្តកណ្តាល​ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួនតៃកុងរថយន្តបើកកិនបុរសម្នាក់ស្លាប់នៅស្រុកកៀន​​ ស្វាយដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បេីកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃ” ដែលប្រព្រឹត្តនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មាត្រា៨៥ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ជនជាប់ចោទមានឈ្មោះចាំង ថាន់ឡឺង​ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុងតៃនិញប្រទេសវៀតណាម ។

ជនរងគ្រោះមានឈ្មោះរឿន ជប៉ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សំុឃំុបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមរំលឹកថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បត្តិ៍០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង ១៣និង៥០ នៅលើកំណាត់ ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ២៥-២៦ភ្នំពេញ.អ្នកលឿងចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។មាន រថយន្តក្រុងដឹកអ្នកដំណើរ ០១គ្រឿង ពណ៍ក្រហម ពាក់ផ្លាកលេខភ្នំពេញ3B.6966 បើកបរដោយឈ្មោះចាំង ថាន់ឡឺង​ ភេទ ប្រុស ជនជាតិវៀតណាមបានបើកបរទិសដៅពីលិចទៅកើត ភ្នំពេញ .អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុក៏មានម៉ូតូ០១គ្រឿងម៉ាកHONDA.Dream.C125ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ផ្លាក​លេខភ្នំពេញ.1FQ.1850បើកបរដោយឈ្មោះរឿន ជប៉ុន ភេទប្រុស បើកបរក្នុងទីសដៅស្របជាមួយរថយន្តពេលនោះម៉ូតូបានបើកជែងរថយន្តនោះផុតឡើងទួលរអិលចិញ្ចើមផ្លូវទាបខ្ពស់ក៏ដួលម៉ូតូស្របពេលរថយន្តមកដល់ក៏បុកនឹងកិនអ្នកបើកបរម៉ូតូបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។សពបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីនេះបណ្តាលមកពី៖អ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត័្ន ជែងក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកបើករថយន្តធ្វេសប្រហែសបើកបរមានល្បឿនលឿនមិនអាចគ្រប់គ្រងស្ថានភាពពេលមានឧបសគ្គនៅចំពោះមុខ៕​ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print