វិភាគអន្តរជាតិ  ៖ អ៊ីរ៉ង់មិនចុះញ៉មអាមេរិកនោះឡើយ ថែមទាំងព្រមានវាយប្រហារមីស៊ីលលើនាវាផ្ទុកយន្តហោះអាមេរិក ទៀត

ចែករំលែក៖

អ៊ីរ៉ង់បានដឹងយ៉ាងច្បាស់ពីចេតនាអាកក្រក់របស់អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ពីគម្រោងប្រើប្រាស់កម្លាំងយោធាកម្ចាត់របបដឹកនាំអ៊ីរ៉ង់។ ជាកស្តែងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ធ្វើឲ្យអ៊ីរ៉ង់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់​ទាំងនោះហើយអ៊ីរ៉ង បានចាត់វិធាការចាំបាច់ដើម្បីការពារខ្លួន ។​

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅមុនពេលអាមេរិក ប្រើប្រាស់កម្លាំងយោធា គឺប្រើប្រាសសង្គ្រាមសេដ្ឋកិច្ចជាមុន ដោយដាក់ទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ ប្រភពចំណូលរបស់ប្រទេសនោះ​ ទើបការប្រើប្រាស់កម្លាំងយោធាមានប្រសិទ្ធិភាព​។

សារព័ត៌មាន​ ​រ៉យទ័របានផ្សាយថា​ ការព្រមានខាងលើរបស់ មេដឹកនាមសាសនាដែលមានឥទ្ធិពលបំផុតនៅអ៊ីរ៉ងអ៊ីរ៉ង ធ្វើឡើងកាលពីថ្ងៃទី​១០ខែឧសភា​​ ក្នុងគោលដៅ​រារាំងប្រធានាធិបតីអ៊ីរ៉ង  លោក​ Hassan Rouhani និង យលព្រមពិភាក្សាតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន​។

លោក​ Ayatollah Tabatabai-Nejad បានប្រកាសថា​« កងពលនាវាផ្ទុកយន្តហោះអាមេរិក នឹងត្រូវបំផ្លាញដោយមីស៊ីល។​ ប្រសិនបើអាមេរិកមានបំណងអាក្រក់នោះកម្លាំងទាហានរបស់យើង នឹងបាញ់មីស៊ីលរាប់សិបដើម បំផ្លាញក្រុមនាវាផ្ទុកយន្តហោះអាមេរិក​។ រដ្ឋាភិបាលអ៊ីរ៉ង់ មិនមានសិទ្ធសម្រេច នៅលើបញ្ហាទាំងនោះឡើយ​ ដោយអំណាច ស្ថិតនៅលើ មេដឹកនាំជាន់ខ្ពស់បំផុត របស់យើងគឺលោក​ Ayatollah Ali Khamenei »។

លោក​ Ayatollah Ali Khamenei ​ជាមេដឹកនាំជាន់ខ្ពស់​ និងជា​មេដឹកនាំសាសនា ធំបំផុតរបស់អ៊ីរ៉ង់​។ លោកជាអ្នកនយោបាយមានទស្សនតឹងតែងបំផុត ផ្ទុយពីប្រធានាធិបតី រ៉ូហានី ដែលមានបំណងផ្សះផ្សាជាមួយអាមេរិក​។

ទន្ទឹមនឹងនេះដែរមេបញ្ជាការរងនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Yadollah Javani បាននិយាយថាលោកនឹងមិនចរចាជាមួយសហរដ្ឋអាមេរិកឡើង។ លោកបញ្ជាក់ទៀតថា «នឹងមិមានការចរចាណាមួយ​ជាមួយអាមេរិក ហើយពួកគេ នឹងមិនហានធ្វើសកម្មភាពយោធាណាមួយប្រឆាំងយើងដែរ​»។

កន្លងមកថ្មីៗ នាវាផ្ទុកយន្តហោះអាមេរិក​ Abraham Lincoln ​បានឆ្លងកាត់ ទន្លេ​ Suez ​ប្រទេសអេហ្ស៊ីប ចូលទៅកាន់សមុទ្រក្រហម​។ មេបញ្ចាការកងពលលេខ​៥អាមេរិក ប្រកាសថា​ កងពលនាវាផ្ទុកយន្តហោះនឹង ឆ្លងកាត់តំបន់សមុទ្រ​ Hormuz ​ជាទីតាំងយុទ្ធសាស្ត្រសំខាន់របស់អ៊ីរ៉ង់នៅពេលចាំបាច់ ។

រយៈពេលចុងក្រោយនេះអាមេរិកបានបង្កើនសកម្មភាប ឡោមព័ទ្ធប្រទេសអ៊ីរ៉ង ទាំងសេដ្ឋកិច្ចនិងយោធា។ កន្លងមកថ្មីៗទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មទៅលើ វិស័យផលិតដែក ដែកថែប អាលុយមីញ៉ូម និងស្ពាន់របស់អ៊ីរ៉ង ខណៈប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោន បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់វិញបានប្រកាសបង្កើនការផលិតសារធាតុអ៊ុយរ៉ាញ៉ូម តាមរយៈការដកខ្លួនបន្តិចម្តងៗ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

ការដាក់ទណ្ឌកម្មខាងលើរបស់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមា ចុងក្រោយបំផុតមួយប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨។

មន្ទីរបញ្ចកោណ អាមេរិកបានបញ្ជូន ក៏ដូចជាដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អ៊ីរ៉ង់មានគំរោងការសម្ងាត់ ក្នុងការវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។

យោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយចំនួន នៅក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះបានបង្ហើបថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ០២គ្រឿង នឹងធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ពអាកាស បាកដាល (Barksdale) ក្នុងរដ្ឋ ល្វីសស្យ៉ាណា (Louisiana) ហើយយន្ដហោះ B-52 ០២គ្រឿងផ្សេងទៀត នឹងត្រូវចូលរួមជាមួយយន្ដហោះទម្លាក់គ្រាប់បែកទាំង ០២គ្រឿងខាងលើនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

បន្ថែមពីខាងលើនេះ យន្ដហោះទម្លាប់គ្រាប់បែកដ៏មានឥទ្ធិពល B-52 ទាំង០៤គ្រឿងនឹងត្រូវដាក់ឱ្យឈរជើង នៅទីស្នាក់ការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ប្រចាំមូលដ្ឋានទ័ពអាកាស អាល់យូដេដ (al-Udeid) ក្បែរទីក្រុងដូហា ប្រទេសកាតា។

សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52 បានចុះចតក្នុងបន្ទាយយ៉ាងស្ងៀមស្ងាត់ហើយ ស្ថិតនៅក្នុងទឹកដីរបស់ប្រទេស កាតារ ។ 

រូបភាពមួយចំនួនចេញផ្សាយដោយកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកឲ្យឃើញថា យន្តហោះទម្លាក់គ្រាប់បែកមហាប្រល័យលោក B-52H Stratofortress បានសំកាំងស្លាបចុះចតនៅក្នុងបន្ទាយជើងអាកាស Al Udeid ទឹកដីប្រទេសកាតារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។

 

រដ្ឋអាមេរិក ក៏បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងកងកម្លាំង យន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសំអាងថា អ៊ីរ៉ង់មានគម្រោងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ អ៊ីរ៉ង់បានប្រកាសថា ខ្លួនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក មួយឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print