ខែហូបបួសរ៉ាម៉ាដាន របស់សាសនឹកអិស្លាម គឺពលរដ្ឋត្រូវតែបរិភោគអាហារ Sahur នៅពេលព្រលឹង មុនថ្ងៃរះ ហើយនៅពេលថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស បានប្រើប្រាស់យន្តហោះចម្បាំង ហោះហើរនៅលើដំបូលផ្ទះពលរដ្ឋ ដើម្បីដាស់ឲ្យភ្ញាក់ពីដំណេកទាន់ពេលវេលា។
ទាំងនោះជាវិធីសាស្ត្រដ៏ល្អបំផុតរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី នឹងជា ការហ្វឹកហាត់នៅពេលព្រលឹងរបស់កម្លាំងទាហាន ។
កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានប្រកាសថា នឹងបញ្ជូនយន្តហោះចម្បាំង ចូលរួមសកម្មភាព ដាស់ពលរដ្ឋឲ្យភ្ញាក់ពីដំណេក ដើម្បីបរិភោគ អាហារ Sahur មុនថ្ងៃរះ ក្នុងខែហូបបួស របស់សាសនិកអ៊ី្លសាម (Ramadan)
កម្លាំងតាហានអាកាសឥណ្ឌូនេស៊ីបានប្រកាសថា យន្តហោះចម្បាំងនឹងហោះហើរ ដាស់ពលរដ្ឋ ធ្វោះឡើងនៅក្នុងទីក្រុងជាច្រើននៅលើ កោះជ្វា ក្នុងនោះ មានទីក្រុង Surabaya ,East Java , Surakarta , Klaten ,Sragen និង Yogyakarta ជាដើម។
សារព័ត៌មាន Jakarta Post បានដកស្រងសម្តីលោក Sus M. Yuris អ្នកនាំពាក្យកម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភារកិច្ចរបស់ទាហានអាកាសនាពេលនេះនេះ គឺរក្សាទំនៀបទំលាប ដាស់ពលរដ្ឋ ភ្ញាក់ពីដំណេក ទាន់ពេលវេលាក្នុងពីធីបុណ្យ រ៉ាម៉ាដាន។
លោក Sus M. Yuris បញ្ជាក់ទៀតថា ការដាស់ពលរដ្ឋ ឡើងបរិភោគ អាហារ Sahur គឺជាភារិកច្ចរបស់ទាហាន និងជាការហ្វឹកហាត ហោះទាប បង្កើនសំឡែងខ្លាំង ដើម្បីដាស់ពលរដ្ឋ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នេះជាពេលវេលាសមស្របដើម្បីឲ្យក្រុមអាកាសយានិកហ្វឹកហាត ។សកម្មភាពហ្វឹកហាត់នឹងដាស់ប្រជាពលរដ្ឋឲ្យក្រោកឡើងពិសាអាហារពេលព្រឹកមុនថ្ងៃរះចាប់ផ្តើម កាលពីឆ្នាំ២០១៧ មកទលពេលនេះ៕