ខែហូបបួស រ៉ាម៉ាដាន ទាហានឥណ្ឌូនេស៊ី ប្រើយន្តហោះដាស់ប្រជាពលរដ្ឋឲ្យភ្ញាក់ពីដំណេកទាន់ពេល

ចែករំលែក៖

ខែហូបបួសរ៉ាម៉ាដាន របស់សាសនឹកអិស្លាម​ គឺពលរដ្ឋ​ត្រូវតែបរិភោគ​អាហារ​ Sahur ​នៅពេលព្រលឹង មុនថ្ងៃរះ ហើយនៅពេលថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស បានប្រើប្រាស់យន្តហោះចម្បាំង ហោះហើរនៅលើដំបូលផ្ទះពលរដ្ឋ​ ដើម្បីដាស់ឲ្យភ្ញាក់ពីដំណេកទាន់ពេលវេលា​។

ទាំងនោះជាវិធីសាស្ត្រដ៏ល្អបំផុតរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី នឹងជា ការហ្វឹកហាត់នៅពេលព្រលឹងរបស់កម្លាំងទាហាន ។

កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានប្រកាសថា នឹងបញ្ជូនយន្តហោះចម្បាំង ចូលរួមសកម្មភាព ​ដាស់ពលរដ្ឋឲ្យភ្ញាក់ពីដំណេក​ ដើម្បីបរិភោគ អាហារ Sahur ​មុនថ្ងៃរះ​ ក្នុងខែ​ហូបបួស របស់សាសនិកអ៊ី្លសាម​ (Ramadan)

កម្លាំងតាហានអាកាសឥណ្ឌូនេស៊ីបានប្រកាសថា យន្តហោះចម្បាំងនឹងហោះហើរ  ដាស់ពលរដ្ឋ ធ្វោះឡើងនៅក្នុងទីក្រុង​ជាច្រើននៅលើ កោះជ្វា ក្នុងនោះ មានទីក្រុង  Surabaya ,East Java , Surakarta , Klaten ,Sragen និង​ Yogyakarta ​ជាដើម។

សារព័ត៌មាន​ Jakarta Post ​បានដកស្រងសម្តី​លោក​ Sus M. Yuris ​អ្នកនាំពាក្យកម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភារកិច្ចរបស់ទាហានអាកាសនាពេលនេះនេះ គឺរក្សាទំនៀបទំលាប ​ដាស់ពលរដ្ឋ ភ្ញាក់ពីដំណេក ទាន់ពេលវេលាក្នុងពីធីបុណ្យ រ៉ាម៉ាដាន។

លោក Sus M. Yuris បញ្ជាក់ទៀតថា ការដាស់ពលរដ្ឋ ឡើងបរិភោគ អាហារ​ Sahur ​ គឺជាភារិកច្ចរបស់ទាហាន  និងជាការហ្វឹកហាត ហោះទាប ​បង្កើនសំឡែងខ្លាំង ដើម្បីដាស់ពលរដ្ឋ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នេះជាពេលវេលាសមស្របដើម្បីឲ្យក្រុមអាកាសយានិកហ្វឹកហាត ។សកម្មភាពហ្វឹកហាត់នឹងដាស់ប្រជាពលរដ្ឋឲ្យក្រោកឡើងពិសាអាហារពេលព្រឹកមុនថ្ងៃរះចាប់ផ្តើម កាលពីឆ្នាំ​២០១៧ មកទលពេលនេះ​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print