សត្វផ្សោតមួយក្បាលទម្ងន់២០០គីឡូក្រាមងាប់អណ្តែតមកទើនៅមុខក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ សត្វផ្សោតទឹកសាប ជាប្រភេទថនិកសត្វដ៏កម្រមានលើ​ពិភព​លោក​១ក្បាល បានងាប់អណ្តែតលើទឹកទន្លេមេគង្គកាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១០ខែឧសភា ឆ្នាំ ២០១៩ នៅកោះទ្រង់ មុខក្រុង-ខេត្តក្រចេះ ។
សត្វផ្សោតដែលងាប់ខាងលើ មានទម្ងន់ជាង200គីឡូក្រាម ជាផ្សោតញី ត្រូវបានអ្នកជំនាញ​អះអាង​ថាងាប់ដោយសារជំងឺ។ការងាប់របស់សត្វផ្សោតមួយក្បាលនេះ ធ្វើឲ្យពលរដ្ឋរស់នៅ​ខេត្ត​ក្រចេះ​មានការ សោកស្តាយយ៉ាង​ខ្លាំងព្រោះជាការបាត់បង់សត្វកម្រមួយប្រភេទ គ្រាដែល ដែលកន្លងមកអ្នកស្រុកអះអាងថា ហ្វូងសត្វផ្សោតនៅខេត្តក្រចេះនេះបានជួយ​ចិញ្ចឹម​ជីវិតប្រជាពលរដ្ឋនៅមូលដ្ឋានរាប់សិបឆ្នាំមកហើយ ដែលជួយឲ្យជីវភាពអ្នកស្រុក​ល្អប្រសើរ ជៀសផុតពីភាពក្រលំបាក តាមរយៈចំណូលបានមក​ពីភ្ញៀវទេសចរជិះទូក​មើល​សត្វផ្សោតទាំងនោះ​បណ្តែតខ្លួនលើទឹកយ៉ាងល្វតល្វន់។
ក្នុងនាមជាអ្នកស្រលាញ់សត្វផ្សោតដ៏​កម្រប្រ​ជាពលរដ្ឋនៅខេត្តក្រចេះសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសក្រុមជំនាញអភិរក្សសត្វផ្សោត មេត្តា មានវិធានការណ៍ ឬ ពិនិត្យមើល​សត្វ​ផ្សោតជាច្រើនក្បាលទៀត ក្រែងមានជំងឺងាប់ដូចសត្វផ្សោតមួយក្បាលនេះ នាំឲ្យផុតពូជ ព្រោះវាជាសត្វកម្រណាស់ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print