ព្រះមហាក្សត្រថៃ មិនអាចប៉ះពាល់បានឡើយ ពលរដ្ឋថៃ៣នាក់ប្រមាថព្រះជេស្តាបានបាត់ខ្លួន

ចែករំលែក៖

ក្រុមអង្គការសិទ្ធិមនុស្ស នៅថៃ បានប្រកាសថា សកម្មជន ជនជាតិថៃចំនួន៣រូប ដែលប្រឈមមុខ ការដាក់ទោស ពីបទប្រមាថព្រះចេស្តា (lese majeste)នោះ បានបាត់ខ្លួន ។ ករណីនេះបានកើតឡើងក្រោយរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ដែលអ្នករិះគន់របបយោធា និងព្រះមហាក្សត្រថៃ រស់នៅនិរទ្ទេសខ្លួន ត្រូវគេប្រទះឃើញសាកសពនៅតាមដងទន្លេមេគង្គ ជាប់ព្រំដែនឡាវ ។ 

លោក ប្រាវិត វង់សូវាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រីប្រទេសថៃ បានបដិសេធថា សកម្មជនទាំងបីរូបនោះ មិនបានស្ថិតនៅពន្ធនាគារ ក្នុងប្រទេសថៃ ដូចដែលបានរាយការណ៍ដោយសម្ព័ន្ធសិទ្ធិមនុស្សថៃនោះឡើយ ។ក្រុមសង្កេតការសិទ្ធិមនុស្ស បានថ្លែងការណ៍ថា សកម្មជន Chucheep Chiwasut ដែលផ្សព្វផ្សាយ អត្ថបទវិភាគ បទវិចារណកថា អំពីប្រទេសថៃ ពីទីតាំងដែលរស់នៅនិរទ្ទេសខ្លួន និងសកម្មជនសមាជិក២នាក់ទៀត ឈ្មោះ Siam Theerawut និងឈ្មោះ Kritsana Thapthai ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន បញ្ជូនឲ្យអាជ្ញាធរថៃ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។

លោក ប្រេដ អាដាំ នាយកអង្គការសិទ្ធិមនុស្សអាស៊ី បានថ្លែងថា អាជ្ញាធរវៀតណាមបានចាប់បង្ខំដោយសម្ងាត់ បញ្ជូនសកម្មជនល្បីឈ្មោះថៃទាំង៣រូបនេះ ឲ្យទៅអាជ្ញាធរប្រទេសថៃ ។ សកម្មភាពនេះ បានធ្វើឲ្យរញ្ជួយជាខ្លាំង និងការចាប់អារម្មណ៍ ពីសំណាក់សហគមន៍អន្តរជាតិ ។

អង្គការលើកលែងទោសអន្តរជាតិ មូលដ្ឋាននៅទីក្រុងឡុង បញ្ជាក់ថា សកម្មជន Chucheep ជាយូរមកហើយ ប្រឈមមុខការចោទប្រកាន់ពីបទ រំលោភបំពានច្បាប់ ប្រមាថព្រះជេស្តា ឬប្រមាថព្រះមហាក្សត្រ ។ ចំណែក សកម្មជន Siam និង Kritsana ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ពីបទប្រមាថព្រះមហាក្សត្រផងដែរ ។

អង្គការសម្ព័ន្ធសិទ្ធិមនុស្ស មូលដ្ឋាននៅអាមេរិក ផ្សព្វផ្សាយដំបូងគេថា សកម្មជន Chucheep ឬដែលស្គាល់ថា អ៊ុំ Sanam Luang នោះ ត្រូវគេបញ្ជូនឲ្យត្រឡប់ទៅប្រទេសថៃវិញហើយ ។ ប្រភពថា សកម្មជនទាំង៣រូបនេះ ត្រូវបានបង្ហាញខ្លួន… តាំងពីមួយខែមិនម្ល៉េះ ។ ប៉ុន្តែពួកគេទើបតែត្រូវបញ្ជូនចេញពី វៀតណាម ទៅអាជ្ញាធរថៃ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print