ភ្នំពេញ៖ប្រជាពលរដ្ឋ សង្កេតឃើញថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើននិងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយសារមានសំណង់ ឬ អគារ យ៉ាងច្រើនកុះករកេីតឡេីងអមសងខាងផ្លូវ ។
ប៉ុន្តែចំណុចសំខាន់មួយ ដែលប្រជាពលរដ្ឋមេីលឃើញថា អាជ្ញាធរខណ្ឌមានជ័យ ហាក់អសមត្ថភាពក្នុងការទប់ស្កាត់នោះ គឺ ក្រុមឈ្មួញរកស៊ី ដឹកដី ដឹកខ្សាច់ ដេីម្បីផ្គត់ផ្គង់លំនៅឋាន ឬ អគារផ្សេងៗ បាននិងកំពុងធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ៦០ម៉ែត្រនេះ ។
ជិះឆ្លងកាត់ផ្លូវដ៏ធំទូលំទូលាយនេះ គឺ នឹងឃេីញដីខ្សាច់ធ្លាក់ពេញផ្លូវ ដោយសារតែក្រុមឈ្មួញ ដឹកមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពោលគឺ ដឹកហៀរកក្លាក់ ធ្លាក់ដីពេញផ្លូវ ដែលនាំឱ្យបាត់បង់សោភ័ណភាពផ្លូវដ៏ល្អមួយនេះ ដែលប្រសិទ្ធនាមថា”មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ”។
ទន្ទឹមនេះ ប្រជាពលរដ្ឋក៏ឃេីញអាជ្ញាធរបានទប់ស្កាត់ ឬ ហាមឃាត់ផងដែរ ។ ប៉ុន្តែចំណាត់ការនេះ ហាក់គ្មានប្រសិទ្ធភាព ព្រោះបានអប់រំពេលព្រឹក , ពេលរសៀលដឹកផ្គេីនដដែល ។
ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរនឹងជំរុញវិធានការឱ្យមានប្រសិទ្ធភាពជាងនេះ ដេីម្បីថែរក្សាមហាវិថីសម្តេចតេជោ ហ៊ុន សែន ឱ្យនៅតែមានភាពល្អប្រសើរ ៕ចេស្តា