ពលរដ្ឋ​ថា​ ឈ្មួញ​បំផ្លាញ​សោភ័ណភាព​មហាវិថី​សម្តេចតេជោ​ ហ៊ុន​ សែន​ ខណៈ​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ អ​សមត្ថភាព​ទប់ស្កាត់

ចែករំលែក៖

ភ្នំពេញ​៖ប្រជាពលរដ្ឋ​ សង្កេត​ឃើញ​ថា​ មហាវិថី​សម្តេចតេជោ​ ហ៊ុន​ សែន​ ឬ​ ផ្លូវ​៦០ម៉ែត្រ​ នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ការ​រីកចម្រើន​និង​អភិវឌ្ឍន៍​គួរ​ឱ្យ​កត់សម្គាល់​ ដោយសារ​មាន​សំណង់​ ឬ​ អគារ​ យ៉ាង​ច្រើន​កុះករ​កេីតឡេីង​អម​សងខាង​ផ្លូវ​ ។

ប៉ុន្តែ​ចំណុច​សំខាន់​មួយ​ ដែល​ប្រជាពលរដ្ឋ​មេីល​ឃើញ​ថា​ អាជ្ញាធរ​ខណ្ឌ​មានជ័យ​ ហាក់​អ​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​នោះ​ គឺ​ ក្រុម​ឈ្មួញ​រក​ស៊ី​ ដឹក​ដី​ ដឹក​ខ្សាច់​ ដេីម្បី​ផ្គត់ផ្គង់​លំនៅឋាន​ ឬ​ អគារ​ផ្សេងៗ​ បាន​និង​កំពុង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​៦០ម៉ែត្រ​នេះ​ ។

ជិះ​ឆ្លង​កាត់​ផ្លូវ​ដ៏​ធំ​ទូលំទូលាយ​នេះ​ គឺ​ នឹង​ឃេីញ​ដី​ខ្សាច់​ធ្លាក់​ពេញ​ផ្លូវ​ ដោយ​សារ​តែ​ក្រុម​ឈ្មួញ​ ដឹក​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ ពោលគឺ​ ដឹក​ហៀរ​កក្លាក់​ ធ្លាក់​ដី​ពេញ​ផ្លូវ​ ដែល​នាំ​ឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​ដ៏​ល្អ​មួយនេះ​ ដែល​ប្រសិទ្ធនាម​ថា”មហាវិថី​សម្តេចតេជោ​ ហ៊ុន​ សែន​ ឬ​ ផ្លូវ​៦០ម៉ែត្រ​”។

ទន្ទឹម​នេះ​ ប្រជាពលរដ្ឋ​ក៏​ឃេីញ​អាជ្ញាធរ​បាន​ទប់​ស្កាត់​ ឬ​ ហាមឃាត់​ផងដែរ​ ។ ប៉ុន្តែ​ចំណាត់​ការ​នេះ​ ហាក់​គ្មាន​ប្រសិទ្ធភាព​ ព្រោះ​បាន​អប់រំ​ពេល​ព្រឹក​ ,​ ពេល​រសៀល​ដឹក​ផ្គេីន​ដដែល​ ។

ប្រជាពលរដ្ឋ​ សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ជំរុញ​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ​ ដេីម្បី​ថែរក្សា​មហាវិថី​សម្តេចតេជោ​ ហ៊ុន​ សែន​ ឱ្យ​នៅ​តែ​មាន​ភាព​ល្អប្រសើរ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print