ក្រសួងធនធានទឹក ៖​ បាតុភូត El Nino នៅតែបន្តឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៩នេះ​ អាកាសធាតុនិងមានការប្រែប្រួលទៅតាមតំបន់នីមួយៗ ។ ក្នុង​នោះសម្រាប់​រាជធានីខេត្តដែល​នៅតាមតំបន់វាលទំនាប តំបន់​មាត់​ សមុទ្រ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតមធ្យម​ ទៅបង្គួរ តែមានកន្លែងខ្លះនិងមានភ្លៀងធ្លាក់ច្រើន ។ រីឯ​បណ្ដាខេត្តនៅតំបន់ខ្ពង់រាបខាងជើង និង ខ្ពង់​រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតែបន្តកើនឡើង។ សីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះ៣៤  ដល់៣៧អង្សាសេ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយមអោយដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមទៀតថា បាតុភូត El Nino នៅតែបន្តឥទ្ធិពលមកលើព្រះ រាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនោះក្នុងរយៈ ពេលមួយសប្តាហ៍កន្លងមកនេះ ជ្រលងសម្ពាធទាប ខ្យល់មូសុងនិរតី ធ្វើអោយភ្លៀងបានធ្លាក់ នឹងបន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅ ច្រើនទៅតាមតំបន់ តែរាយប៉ាយមិនទាន់បានល្អ នៅឡើយ ។

ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតខាងលើនេះផងដែរដើម្បីជៀសវាងជាយថាហេតុ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print