រថយន្តធុនធំពីគ្រឿងបុកគ្នាខ្ទាតទៅបុកបង្គោលភ្លើងនឹងបុករបងផ្ទះប្រជាពលរដ្ឋផ្អេីលទាំងយប់ នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញៈរថយន្តធុនធំពីគ្រឿងបុកគ្នាខ្ទាតទៅបុកបង្គោលភ្លើងបាក់អស់ពីរដើមរាបដល់ដី នឹងបុករបងផ្ទះប្រជាពលរដ្ឋ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងផ្លូវឧកញ្ញាម៉ុងរិទ្ធី ចំណុចស្តុប២៤ម៉ោង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បេីតាមសមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុ ឃើញបុរសម្នាក់បើករថយន្តហុីយ៉ាន់ដឹកទំនិញមួយគ្រឿងក្បាលពណ៌ស បិតLogo ដឹកជញ្ជូន(ឆ–ន) ពាក់ស្លាក លេខតាកែវ3A-2592ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុង
ទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយសណ្តោយដឹកដែកក្បាលពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3E-2399 បើកបរ ដោយយុវជនម្នាក់រួមដំណើរដោយយុវជនម្នាក់ទៀតធ្វើ ដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធីក្នុង ទិសដៅពីកើតទៅលិចឆ្លងមកផ្លូវសម្តេចជាសុីម ចំកាប៊ីនរថយន្តហុីយ៉ាន់ដាយដឹកដែកចំផ្នែកខាងស្តាំ រេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង និងរទេះលក់សាច់អាំងខូចខាតអស់ជាច្រើន ចំណែកឯរថយន្តហុីយ៉ាន់ដាយដឹកទំនិញរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមនិងបង្គោលភ្លើងថ្មមួយដើមទៀតបាក់រាប់ដល់ដី តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ភ្លាមៗនោះសមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍២៤ម៉ោងបានឃាត់ខ្លួនអ្នកបើករថយន្តហ៊ីយ៉ានដាយដឹកដែកនិងអ្នករួមដំណើរបានភ្លាមៗ ចំណែកអ្នកបើកររថយន្តហុីយ៉ាន់ដាយដឹកទំនិញបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print