ភ្នំពេញៈរថយន្តមួគ្រឿងបើកលឿនជ្រុលចង្កូតទៅបុករបាំងទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើង ចំណែកអ្នកបើករថយន្តបាក់ជើង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ខាងមុខព្រលានយន្តហោះអន្តរជាតិពោចិនតុង ក្នុងសង្កាត់កាកាបទី២ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2-Z0739 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យបាក់៣កង់ ចំណែករថយន្តបង្ករក្រឡាប់ផ្ងាជើង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ