ភ្នំពេញ៖ព្រះមហាក្សត្រនៃកម្ពុជាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះជន្ម៦៧ព្រះវស្សាហេីយ ដែលព្រះរាជពិធីចម្រេីនព្រះជន្មរបស់ព្រះអង្គ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺ នៅថ្ងៃទី១៣ , ១៤ , ១៥ ខែឧសភា ឆ្នាំ២០១៩ នេះ ។
ខាងក្រោមនេះជាព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ៖
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងគ្រងរាជ្យ ព្រះបាទសីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ(UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
ព្រះរាជជីវប្រវត្តិ ៖
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បន្តរាជសម្បត្តិពីព្រះរាជបិតា។
ព្រះបាទនរោត្តម-សីហមុនីនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅភ្នំពេញ។ នៅពេលនៃព្រះរាជសូត្រទ្រង់និងព្រះអនុជរបស់ព្រះអង្គ មាតារបស់ទ្រង់ គឺជាពលរដ្ឋខ្មែរដែលមានដើមកំណើតបារាំង-គស និងខ្មែរ ដែលជាព្រះមហេសីមួយអង្គក្នុងចំណោមមហេសីរបស់ព្រះបាទនរោត្តម-សីហនុបន្ទាប់ពីបានក្លាយជាគូនឹងគ្នានឹងនរចាប់តាំងពីថ្ងៃដែលទ្រង់បានជួបគ្នានៅឆ្នាំ១៩៥១ នៅពេលនោះកញ្ញាម៉ូនិច-អ៊ីហ៊្សីដែលមានវ័យក្មេងបានឈ្នះជ័យលាភីលេខមួយក្នុងការប្រកួតបវរកញ្ញាថ្នាក់ជាតិ។[១] ទ្រង់ត្រូវបានផ្ដល់គោរម្យងារជាអ្នកម្នាង និងព្រះនាម “មុនីនាថ”នៅក្នុងពេលរៀបអភិសេករបស់ទ្រង់ជាមួយព្រះបាទនរោត្តម-សីហនុនៅឆ្នាំ១៩៥២។
បន្ថែមទៀត ម្ចាស់ក្សត្រីមុនីនាថគឺជាព្រះនត្តាក្សត្រីចុងនៃព្រះអង្គម្ចាស់នរោត្តម-ដួងចក្រចុងក្រោយ និង ជាកូនស្រីនៃលោកស្រីប៉ុម-ពាង និង ជាកូនប្ដីទីពីររបស់គាត់គឺលោកហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិកសញ្ជាតិបារាំង-អ៊ីតាលី។
សម្តេចព្រះនរោត្តម សីហមុនីមានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្តេចនរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។
អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខលន់ នល់(Lon Nol) ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម និងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩ក្រោមការអន្តរាគមន៍ពីសំណាក់ប្រទេស ខណៈប្រទេសកម្ពុជាត្រូវបានប្រទេសវៀតណាមវាយរំដោះផងនោះ។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូនេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង៩អង្គនាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើលនៃការដាក់រាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ កាលពីមួយសប្តាហ៍មុន។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភាដែលជាព្រះរៀមម្តាយទីទៃនៃព្រះមហាក្សត្រថ្មី ដែលបុគ្គលទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ២៩ ខែតុលា ឆ្នាំ២០០៤ ។
ការសិក្សា ៖
នាឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី កាលពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ៕ចេស្តា