គ្រូបង្រៀនភាសាអង់គ្លេស ម្នាក់ជាប់ចោទរំលោភ សិស្សអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តកណ្ដាល៖ជនបរទេសម្នាក់ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅលាលា អេកជន ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹង ចោទថា បានរំលោភ សិស្សស្រីអាយុ៤ឆ្នាំ ក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី៩ ឱសភា
នៅចំណុចក្នុងបន្ទប់ទឹក សាលាវេសស្លែនដ៏សាខាមាត់ទន្លេ ក្រុងតាខ្មៅ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះ១នាក់ ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរសិស្សសាលាវែសស្លែនដ៏សាខាមាត់ទន្លេតាខ្មៅ។

ចំណែកជនសង្ស័យ១នាក់ ឈ្មោះរ៉ូម៉ាន់ បាឡូអាគីណូ ភេទប្រុស ជនជាតិហ្វីលីពីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌ៧មករា ភ្នំពេញ ,មុខរបរគ្រូបង្រៀនភាសាអង់គ្លេសនៅសលាវេសស្លែនដ៏។

មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថាមុនពេលកើតហេតុ ឪពុកជនរងគ្រោះ បានរៀបចំមុជទឹកស្លៀកពាក់អោយជនរងគ្រោះមិនឃើញមានបញ្ហាអ្វីកើតឡើងចំពោះជនរងគ្រោះឡើយ។លុះមកដល់វេលម៉ោង៧ព្រឹកថ្ងៃកើតហេតុក៏ជូនជនរងគ្រោះចូលរៀននៅសាលាវេសស្លែនដ៍សាខាមាត់ទន្លេតាខ្មៅ ដូចសព្វដង។

លុះមកដល់វេលាម៉ោង១០និង៣០នាទី ទើបទៅទទួលជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅពេលមកដល់ផ្ទះម្តាយជនរងគ្រោះក៏បានផ្លាស់សំលៀកបំពាក់អោយជនរងគ្រោះទើបឃើញមានស្នាមឈាមប្រឡាក់ខោលីអូកូន និងមានទឹកកាមប្រឡាក់ស្អិតជាប់ខោ ពេលនោះឪពុកម្តាយជនរងគ្រោះក៏បាននាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះ ហើយលោកគ្រូពេទ្យបានប្រាប់ថាប្រដាប់ភេទជនរងគ្រោះមានដាច់រយៈដូចមានរបស់រឹងធំដាក់ចូល។

ក្រោយមកឪពុកម្តាយជនរងគ្រោះក៏បានសាកសួរជនរងគ្រោះ ហើយជនរងគ្រោះបានប្រាប់ថានៅក្នុងម៉ោងលោកគ្រូឈ្មោះប៉ាឡូ បង្រៀនបានសុំលោកគ្រូទៅបត់ជើង ពេលនោះលោកគ្រូបានអនុញ្ញាតអោយទៅ ហើយលោកគ្រូបានដើរតាមក្រោយគាត់ដល់បន្ទប់ទឹក នៅពេលបត់ជើងតូចរួច លោកគ្រូបានលៀងគូទអោយគាត់ហើយលេងគូទគាត់បណ្តាលអោយឈឺមានឈាមទៀតផង។

លុះមកដល់ថ្ងៃទី១០ ម៉ោង១២ថ្ងៃ ត្រង់ឪពុកម្តាយជនរងគ្រោះក៏បាននាំជនរងគ្រោះមកប៉ុស្តិ៍តាខ្មៅដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏បានហៅជនសង្ស័យមកអធិការដើម្បីសាកសួរ តែជនសង្ស៏យមិនបានឆ្លើយសារភាពនោះទេ ។

អធិការនគរបាលក្រុងងតាខ្មៅ លោក សរកែវ ពិសដ្ឋ បានប្រាប់អោយដឹងថា ករណីនេះ បានកសាងសំុណំុរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់តុលា ដើម្បី ចាត់ការន្តតាមច្បាប់៕​ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print