ភ្នំពេញ ៖ ប្រជាពលរដ្ឋ៤៨គ្រួសារ ស្មើនឹងមនុស្ស២០៧ នាក់ រស់នៅភូមិដីថ្មិ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទួលសៀវភៅស្នាក់នៅពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៅថ្ងៃអាទិត្យទី៩កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។
មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍គោកឃ្លាងឲ្យដឹងថា នៅព្រឹកម៉ោង ៩ថ្ងៃខែខាងលើ លោកវរៈសេនីយ៍ទោ សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខទទួលការងារស្ថិប្រជាពលរដ្ឋ និងលោកអនុសេនីយ៍ ឯក ដួង វណ្ណៈ នាយប៉ុស្តិ៍គោកឃ្លាង បានដឹកនាំក្រុមការងារមន្ត្រីជំនាញចុះចែកសៀវភៅស្នាក់នៅជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឋិតនៅភូមិដីថ្មិ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្ត្រីប៉ុស្តិ៍បញ្ជាក់ថា ប្រជាពលរដ្ឋមាន៤៨គ្រួសារ ស្មើនឹងមនុស្ស ២០៧នាក់ ក្នុងនោះមាន ប្រុស១០៨នាក់ ដែលមានអាយុ១៨ឆ្នាំឡើង ១៥៨នាក់ ប្រុស ៨០នាក់ ។
ក្នុងឳកាសនោះដែរ មន្ត្រីជំនាញបានផ្សព្វផ្សាយ ពីគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងផលប៉ះពាល់នៃគ្រឿងញៀន ដែរមានប្រធានបទអំពើចោរកម្ម និងការចូលរួមសហការណ៍រវាងប្រជាពលរដ្ឋ និងសម្ថកិច្ច យ៉ាងដូចម្តេច? និងអ្នប្រើប្រាស់ មានពលប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិយ៉ាងដូចម្តេច?
ក្នុងពិធីនេះដែរ មានប្រជាពលរដ្ឋចូលរួមចំនួន ៥២នាក់ ប្រុស ២៩នាក់ ហើយកម្មវិធីបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែរនៅវេលាម៉ោង១០:០៥នាទី៕ ដោយ៖ សីហា