ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ៩កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់៦៦ យាងចូល៦៧ ព្រះវស្សា ដែលព្រះរាជពិធីនេះធ្វើឡើងនៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
យាង និង អញ្ជើញចូលរួមដង្ហែក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះរួមមានមន្ត្រីរាជារដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា មន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង យ៉ាងច្រើនកុះករ ។
កូនចៅប្រជារាស្រ្ត សូមថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕