អតិថិនជន..!!..ប្រយ័ត្នខកបំណងនិងភាពខ្វះការទទួលខុសត្រូវពីក្រុមហ៊ុន អិនធើណេត(Digi) អោយសោះ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន អិនធើណេត(Digi) រងនូវការខកបំណងយ៉ាងខ្លាំងពីអតិថិជនរបស់ខ្លួន ដោយសារគ្មានទំនួលខុសត្រូវ សឹងជាមុខរបរអាជីវកម្មល្បិច«ធ្វើនំអត់ម្សៅ» បង្កើនការក្តៅក្រហាយ មិនគួរអតិថិជនមានទំនុកចិត្តពីក្រុមហ៊ុន ដល់ធ្វើអោយអារម្មណ៍របស់ខ្លួន តូចចិត្តនិង(Digi) មិនអាចចិត្តស្ងប់បាន។
កញ្ញា ម៉ម ប៊ុនលីនណា ជាអតិថិជនម្នាក់របស់ក្រុមហ៊ុន អិនធើណេត(Digi) បានសម្រេចយកសេវាអិនធើណេត ក្នុងតំលៃ៦៥ដុល្លារ ក្នុង១ខែ និងបានបង់ប្រាក់គ្រប់ចំនួនតាមរយៈគណនេយ្យWing កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដោយកញ្ញាសង្ឃឹមថានិងបានប្រើប្រាស់អិនធើណេតខាងលើនេះ រហ័សទាន់ចិត្តសម្រាប់កិច្ចការចាំបាច់តាមតម្រូវការ។ ផ្ទុយទៅវិញការបង់ប្រាក់រួចរាល់ ដែលនឹងត្រូវភ្ជាប់អិនធើណេត នៅថ្ងៃទី៧ ខែឧសភា នោះ ខាងក្រុមហ៊ុន អិនធើណេត(Digi) បានពន្យាពេលដល់បច្ចុប្បន្នមិនព្រមភ្ជាប់អិនធើណេតអោយ។
កញ្ញា ម៉ម ប៊ុនលីនណា បានបញ្ជាក់ថា៖ ការព្យាយាមសួរនាំព័ត៍មានទៅកាន់ក្រុមហ៊ុន ជុំវិញបញ្ហាគ្មានទំនួលខុសត្រូវចំពោះគាត់ជាអតិថិជន គេបានត្រឹមធ្វើការបកស្រាយថា៖ ខ្វះជាង លើកថ្ងៃនេះ ថ្ងៃនោះ សុទ្ធតែជាភាសាមិនអាចទទួលយកបាន។ កញ្ញាបន្តថា៖ លេខកិច្ចព្រមព្រៀង/agreement Number (៦ខ្ទង់/Digité) 142335 ថ្លៃសេវាកម្មក្នុង១ខែ ៦៥$ ទីបំផុតខាងក្រុមហ៊ុនយកលេសពីការយឺតយ៉ាវលើពេលវេលាមកតភ្ជាប់ អិនធើណេត រហូត។
ពាក់ព័ន្ធករណីនេះ កន្លងទៅអង្គភាព នគរដ្រេហ្គន បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទសុំការបំភ្លឺពីខាងក្រុមហ៊ុន អិនធើណេត(Digi)នេះផងដែរ ដើម្បីសុំការពន្យល់ពីភាពយឺតយូរលើសេវាតភ្ជាប់អិនធើណេត ជូនអតិថិជន ដោយខាងក្រុមហ៊ុនទទួលស្គាល់ការពិតលើការងារនេះជូនអតិថិជន ហើយសន្យា៣ថ្ងៃទៀតនឹងភ្ជាប់អិនធើណេតអោយ។
ទោះមានការបកស្រាយតាមរបៀបនេះក៏ដោយ អតិថិជន កញ្ញា ម៉ម ប៊ុនលីនណា បានបញ្ជាក់ថា៖ ខាងក្រុមហ៊ុន អិនធើណេត(Digi) មិនទាន់មកបំពេញតាមតម្រូវការរបស់គាត់នៅឡើយ មានន័យថា ចេតនាភូតកុហក គ្មានការទទួលខុសត្រូវរបស់ក្រុមហ៊ុននេះបន្តប្រព្រឹត្តដដែល។
សូមរម្លឹកថា៖ អតិថិន គួរមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន អិនធើណេត(Digi) មិនដឹងថា ត្រូវបានរំលោភលើទំនុកចិត្ត ដល់អតិថិជន ប៉ុន្មានសិបនាក់ទៅហើយ …មេត្តាកុំគិតខុស ចាយខុស ទុកចិត្តខុស ខណៈមានក្រុមហ៊ុនធ្វើនំអត់ម្សៅ លក្ខណៈប្រណាំងប្រជែងពាណិជ្ជកម្មគ្មានភាពស្មោះត្រង់បែបនេះច្រើនណាស់៕

ដោយ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print