កាលពីសង្គ្រាមនៅនៅក្នុងប្រទេសអ៊ីរ៉ាក់ឆ្នាំ២០០៣ ពេលនោះអ៊ីរ៉ាក់មិនមានអាវុធទំនើបៗ ដូចនៅក្នុងប្រទេសអ៊ីរ៉ង់នោះឡើយ ។ ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់មានសមត្ថភាព វាយប្រហារ ខ្ពស់ ដោយមានការហ្វឹកហាត់នឹងធ្វើសមយុទ្ធ ទាំងការពារនិងវាយប្រហារបានយ៉ាងល្អបំផុត ។
នៅពេលនេះដែរ អាមេរិកបានត្រៀមលក្ខណបញ្ជូនកម្លាំងទាហាន១២០ពាន់ត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់។ ប្រសិនបើសង្គ្រាម អាមេរិក អ៊ីរ៉ង់ផ្ទុះឡើងនោះ អាមេរិកនឹងបញ្ជូនកម្លាំងទាហានទ្រងទ្រាយធំ មិនធ្លាប់មាន ទៅកាន់តំបន់ជម្ឈិបបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។
សារព័ត៌មាន New York Times កាលពីថ្ងៃទី១៣ខែឧសភា បានផ្សាយថាប្រធានាធិបតីដូណាលត្រាំ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ Patrick Shanahan នឹងបង្ហាញពីគម្រោងយោធា សម្រាប់ទប់ទល់នឹងអ៊ីរ៉ង់ ដោយអាមេរិកនឹងបញ្ចូនកម្លាំងទាហានដល់ទៅ១២០ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា។
មេទ័ព Joseph F Dunford Jr ប្រធានគណៈទីបញ្ជាការ និងជា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក បានបដិសេធ លើកឡើងពីគម្រោងបញ្ជូនទាហានខាងលើ ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីដូណាលត្រាំលើកឡើងថា ប្រសិនបើអ៊ីរ៉ង់មានសកម្មភាព ណាមួយនោះគឺជារឿងខុសឆ្គងយ៉ាងខ្លាមង ។
ការប្រឈមមុខតានតឹងនៅក្នុងតំបន់កាន់តែ ខ្លាំងឡើង ក្រោយពេលអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ B-52 ទៅកាន់ ប្រទេសកាតា ដើម្បីត្រៀមទប់ទល់ជាមួយអ៊ីរ៉ង់។ យន្តហោះទម្លាក់គ្រាប់៤គ្រឿងប្រភេទ B-52H Stratofortress មកពីទីតាំងទ័ព អាកាស Al Udeid ។យន្តហោះខាងលើ មានសម្ថភាព វាយប្រហារទៅទីតាំងសមខាន់ៗ ដោយមានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះ USS Abraham Lincoln ៕