ខេត្តកណ្តាល៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ កាត់ឬស្សីមាព្រះវិហាថ្មី និងសម្ភោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក-ឃុំ តាជី យាយជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ ក្រុមយុវជនស.ស.យ.ក កាកបាទក្រហម និងសិស្សានុសិស្ស សរុបចំនួន ១,៧២៣នាក់ ស្ថិតឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុនននាង និងលោកស្រី បាននាំយកបច្ច័យមកចូលពិធីបុណ្យតាមទិសទាំង៨ នៅជុំវិញព្រះវិហារ ដោយក្នុងទិសនីមួយៗបច្ច័យចំនួន ៥០ម៉ឺនរៀល និងទិសឥណ្ឌកិលខាងក្នុងព្រះវិហារបច្ច័យចំនួន១ លានរៀល ព្រមទាំងចូលរួមបច្ច័យក៏សាងព្រះវិហារចំនួន ២០លានរៀល ឧបត្ថម្ភជូនដល់ក្រុប្រឹក្សាស្រុក-ឃុំចំនួន ៧២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥២នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល យុវជនកាយរឹទ្ធិ ក្រុមស.ស.យ.ក កាកបាទក្រហម និងសិស្សានុសិស្សចំនួន ២៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តាជី យាយជីចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស០១ដុំ និងថវិកា ១ម៉ឺនរៀល និងប្រជាពលរដ្ឋចំនួន១,០០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ១ម៉ឺនរៀល ដែលចំណាយសរុបចំនួន ១០៦,០៧០,០០០រៀល។
សូមបញ្ជាក់ថា៖ អង្គពិធីប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ៕
ដោយ៖ សុខ ខេមរា