ជនប្រព្រឹត្តខុសច្បាប់ ឃើញសមត្ថកិច្ចភ័យ ឃាត់សួរនាំឆែករកឃើញថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ពិតជាមិនរាងចាលមែន យកគុកធ្វើផ្ទះចេញចូលស្រេចចិត្ត!! ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវ ចាប់ឃាត់ខ្លួន ខណៈ ប្រទះឃើញនៅក្នុងខ្លួនជននេះមានថ្នាំញៀនចំនួនមួយកញ្ចប់ធំ ។

ករណីឃាត់ខ្លួនជននេះ ធ្វើនៅតាមបណ្តោយផ្លូវមាត់ទន្លេ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ មុត ផល្លី ហៅ( នង់ ផល្លា )ប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិកញ្ច្រប់ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាដោះលែងពីពន្ធនាគារ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយពេលចេញមកវិញរកដើរលក់ថ្នាំញៀនដដែល ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង និងម៉ូតូ០១គ្រឿង ដែលជននេះលាក់ទុកក្នុងកាបូបស្ពាយដាក់សម្លៀកបំពាក់ ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជួនទៅតុលាការចាត់ការតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print