ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ងនិងអាមេរិក កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាមេរិក បានបញ្ជូលសព្វាវុធជាច្រើន នៅតំបន់សមុទ្រចិនប្រទេសអ៊ីរ៉ង់ ដែលមាននាវាផ្ទុកយន្តហោះ។ មិនតែប៉ុណ្ណោះអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ទៅកាន់ប្រទេសកាតា ទៀតផង ជាការត្រៀមលក្ខណៈ និងដាក់គំនាប់ផ្នែកយោធាទៅលើប្រទេសអ៊ីស្លាមមួយនេះ។
ប៉ុន្តែអ៊ីរ៉ង់មិនដែលខ្លាច អាមេរិក ម្តងណាឡើយ មិនតែប៉ុណ្ណោះ មេដឹកនាំសាសនាដែលមានអត្ថិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់ បានហាមប្រាមរដ្ឋាភិបាលពិភាក្សាជាមួយអាមេរិកទៀតផង។នៅពេលនេះអ៊ីរ៉ង់បានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមជាមួយអាមេរិក។
ក្នុងពេលកំពុងតែតានតឹងខ្លាំងឡើង អ៊ីរ៉ង់បានបង្ហាញមីស៊ីលដែលអាចកម្ទេចនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ជាការគំរាម តបតអាមេរិកវិញ ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាន បង្ហាញរូបភាព កាំជ្រួចមីស៊ីល Fakour-90 ជាប្រភេទទំនើប ផលិតឡើងសម្រាប់កម្ទេចយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 របស់អាមេរិក។
ឧត្តមសេនីយ៍ Amir Hatami បានបញ្ជាក់ថា មីស៊ីល Fakour -90 ផលិតតាមតម្រូវការរបស់កម្លាំងទាហានអាកាស ប្រទេសនេះ ដើម្បីបំពាក់នៅលើយន្តហោះចម្បាំង សម្រាប់វាយប្រហារ លើគោលដៅ នៅលើអាកាសដូចគ្នា ។ មកទលពេលនេះ ការសាកល្បងទទួលបានជោគជ័យទាំងស្រុង ហើយពេលនេះចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅក្នុងជួកម្លាំងទាហានការពារដែនអាកាស់។
ឧត្តមសេនីយ៍ Amir Hatami មិនបានវិភាគអ្វីច្រើនជុំវិញមីស៊ីលថ្មីខាងលើនោះឡើយ ប៉ុន្តែ លោកបានបញ្ជាក់ថា មីស៊ីលខាងលើ មានសមត្ថភាពខ្លាំងជាង មីស៊ីល aim-54 Phoenix របស់កម្លាំងទាហានអាមាមេរិកទៀតផង។
មីស៊ីលខាងលើអាច កម្ទេចទីតាំង នៅចម្ងាយ ១៦០គីឡូម៉ែត្រ ក្នុងល្បឿន លឿនជាង សំឡេង៥ដង ( Mach 5 ) ក្លាយជាមីស៊ីលគ្រោះថ្នាក់បំផុតលើពិភពលោក ។ ជាមួយនិងមីស៊ីល Fakour-90 អ៊ីរ៉ង់អាចវាយប្រហារកម្ទេចរាល់យន្តហោះចម្បាំងរបស់សត្រូវ ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក B-52 ដែលបានបញ្ជូនទៅកាន់ប្រទេសកាតា ត្រៀមវាយប្រហារអ៊ីរ៉ង់។
បច្ចុប្បន្ន មីស៊ីល Fakour-90 បំពាក់នៅលើយន្តហោះចម្បាំង F-14A Tomcat ។ ប្រភពព័ត៌មានបានឲ្យដឹង ថា មីស៊ីល Fakour-90 ជាប្រភេទមីស៊ីល វាយប្រហារនៅលើអាកាសមានទំហុំធំបំផុត ដល់ទៅ៣៨០ មីលីម៉ែត្រ ប្រវែង៤ម៉ែត្រ និងទម្ងន់ ពី៤៥០-៤៧០គីឡូក្រាម ៕