អ៊ីរ៉ង់បង្ហាញមីស៊ីលអាចកម្ទេច B-52 ក្នុងពេលកំពុងតានតឹងជាមួយអាមេរិក

ចែករំលែក៖

ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ងនិងអាមេរិក កាន់តែតានតឹងពីមួយថ្ងៃទៅមួយ​ថ្ងៃ ដោយអាមេរិក បានបញ្ជូលសព្វាវុធជាច្រើន នៅតំបន់សមុទ្រចិនប្រទេសអ៊ីរ៉ង់ ដែលមាននាវាផ្ទុកយន្តហោះ​។ មិនតែប៉ុណ្ណោះអាមេរិក បានបញ្ជូន​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ​ទៅកាន់ប្រទេសកាតា ទៀតផង ជាការត្រៀមលក្ខណៈ និងដាក់គំនាប់ផ្នែកយោធាទៅលើប្រទេសអ៊ីស្លាមមួយនេះ។

ប៉ុន្តែអ៊ីរ៉ង់មិនដែលខ្លាច អាមេរិក ម្តងណាឡើយ មិនតែប៉ុណ្ណោះ មេដឹកនាំសាសនាដែលមានអត្ថិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់ បានហាមប្រាមរដ្ឋាភិបាល​ពិភាក្សាជាមួយអាមេរិកទៀតផង​។នៅពេលនេះអ៊ីរ៉ង់បានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមជាមួយអាមេរិក​។

ក្នុងពេលកំពុងតែតានតឹងខ្លាំងឡើង អ៊ីរ៉ង់បានបង្ហាញមីស៊ីលដែលអាចកម្ទេចនាវាផ្ទុកយន្តហោះ និង​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52​ ជាការគំរាម តបតអាមេរិកវិញ ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាន​ បង្ហាញរូបភាព កាំជ្រួចមីស៊ីល​ Fakour-90 ​ ជាប្រភេទទំនើប ផលិតឡើងសម្រាប់កម្ទេចយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ​ B-52 ​របស់អាមេរិក​។

ឧត្តមសេនីយ៍ Amir Hatami ​បានបញ្ជាក់ថា មីស៊ីល  Fakour -90 ផលិតតាមតម្រូវការរបស់កម្លាំងទាហានអាកាស ប្រទេសនេះ ដើម្បីបំពាក់នៅលើយន្តហោះចម្បាំង សម្រាប់វាយប្រហារ លើគោលដៅ នៅលើអាកាសដូចគ្នា ។ មកទលពេលនេះ ការសាកល្បង​ទទួលបានជោគជ័យទាំងស្រុង  ហើយពេលនេះចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅក្នុងជួកម្លាំងទាហានការពារដែនអាកាស់។

ឧត្តមសេនីយ៍ Amir Hatami មិនបានវិភាគអ្វីច្រើនជុំវិញមីស៊ីលថ្មីខាងលើនោះឡើយ​ ប៉ុន្តែ លោកបានបញ្ជាក់ថា មីស៊ីលខាងលើ មានសមត្ថភាពខ្លាំងជាង មីស៊ីល​ aim-54 Phoenix ​របស់កម្លាំងទាហានអាមាមេរិកទៀតផង​។

មីស៊ីលខាងលើអាច កម្ទេចទីតាំង នៅចម្ងាយ ១៦០គីឡូម៉ែត្រ ក្នុងល្បឿន លឿនជាង សំឡេង​៥ដង ( Mach 5 )​ ក្លាយជាមីស៊ីលគ្រោះថ្នាក់បំផុត​លើពិភពលោក ។ ជាមួយនិងមីស៊ីល​ Fakour-90 ​អ៊ីរ៉ង់អាចវាយប្រហារកម្ទេចរាល់យន្តហោះចម្បាំងរបស់សត្រូវ ក្នុងនោះមាន យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក​ B-52  ដែលបានបញ្ជូនទៅកាន់ប្រទេសកាតា ត្រៀមវាយប្រហារអ៊ីរ៉ង់​។

បច្ចុប្បន្ន មីស៊ីល​ Fakour-90  បំពាក់នៅលើយន្តហោះចម្បាំង​ F-14A Tomcat ​។ ប្រភពព័ត៌មានបានឲ្យដឹង ថា មីស៊ីល   Fakour-90 ជាប្រភេទមីស៊ីល វាយប្រហារនៅលើអាកាស​មានទំហុំធំបំផុត ដល់ទៅ​៣៨០ មីលីម៉ែត្រ​ ប្រវែង​៤ម៉ែត្រ និងទម្ងន់ ពី​៤៥០-៤៧០គីឡូក្រាម​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print