បញ្ជួនជនសង្ស័យ៨នាក់ទៀតទៅតុលាការ ក្នុងសំណុំរឿង០៣ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាអោយមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្កា ទប់ស្កាត់និងបង្ក្របរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានដើម្បីធានាបាននូវសុខសុវត្តិភាពជួនប្រជាពលរដ្ឋ។

ជាក់ស្តែងគេសង្គេតឃើញថាអធិការរដ្ឋាននគរបាលខណ្ឌដែលមានប៉ុស្តិ៍នគរបាលចំនួន០៦ដែលជាសេនាធិការអោយខណ្ឌតែងតែយកចិត្តទុកដាក់ទទួលនូវបទបញ្ជាពីគណះអធិការ(លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង)ហើយបង្ក្រាបបានច្រើនបទល្មើសនិងច្រើនករណីក្នុងការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនិងបទល្មើសផ្សេងៗក៍ច្រើនណាស់ដែ។ធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខសម្តែងការសាទរនិងមានទំនុកចិត្តខ្លាំងចំពោះការដឹកនាំរបស់លោកអធិការរូបនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅអធិការខណ្ឌបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យ១៥នាក់បន្តទៀតទៅតុលាការក្រោយពីបញ្ចប់និតិវិធីសាកសួ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យទាំង០៨នាក់ខាងលើគឺពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន០២រឿងមាន០៧នាក់ ករណីហឹង្សា១រឿង១នាក់ សរុប០៨នាក់។

ក្នុងនោះដែ​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print