ជា ស្រីរ័ត្ន ប៉ះជា លាងឈែ ក្នុងរឿង“បុប្ផាស្រុកស្រែ”

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភាគថ្មីរបស់ស្ថានីយទួរទស្សន៍លេខ៥បានប្រកាសត្រៀមផលិតរឿងភាគថ្មីមានចំណងជើង “បុប្ផាស្រុកស្រែ” ដែលលក្ខណៈល្អសើច ជក់ចិត្តជាមួយស្នេហារវាងកំលោះក្រមុំដែលជាតួឯកក្នុងរឿង។ ភាពយន្តនេះគ្រងតំណែងតួឯកដោយតារាស្រីស្រស់សោភា កញ្ញា ជា ស្រីរ័ត្ន និងលោក ជា លាងឈែ។

ការប្រកាសចេញថត និងបង្ហាញមុខតារាសម្តែងត្រូវបានធ្វ្វើឡើងក្នុងពិធីក្រុងពាលីកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានរំលេចដោយតួឯកគឺ កញ្ញា ជា ស្រីរ័ត្ន និងលោក លាង ឈែ ដែលពួកគេប៉ះគ្នាជាលើកទី២ ខណៈសាច់រឿងនេះក្រៅជាមានឈុតឆាកស្នេហាបែបកំប្លែងហើយក៏បង្ហាញនៅផ្ទៃរឿងមានការតស៊ូប្រឆាំងនឹងចោរ បំបាត់អំពើពុករលួយ និង ស្មារតីអភិវឌ្ឍន៍ក្នុងភូមិឃុំ។
កញ្ញា ជា ស្រីរ័ត្ន បានប្រាប់ថា សម្រាប់រឿងភាគថ្មីនេះ នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយជាពិសេសនោះបានសម្តែងជាមួយតួឯកប្រុសជាលើកទី២ ខណៈរឿងស្នាដៃមុនជាមួយលោក លាង ឈែ ក្នុងរឿង “ទាយាទអសុរ” កន្លងមកទទួលបានជោគជ័យនិងគាំទ្រពីមហាជន។

សម្រាប់រឿងនេះ នាងមិនធ្វើឱ្យខកបំណងចំពោះទស្សនិកជនឡើយ និង ខំប្រឹងបញ្ចេញសមត្ថភាពឱ្យអស់ដើម្បីរឿងថ្មីមួយនេះ កាន់តែល្អ។តារាស្រីរូបនេះបានបញ្ជាក់ថា ក្នុងរឿងនេះ ក៏មានឈុតឆាកពិបាកៗជាច្រើនផងដែរ ដូចជា ធ្វើជាមនុស្សចរឹតមនុស្សប្រុស មិនខ្លាចនរណាឡើយ ជាពិសេសរៀងកោចកាចបន្តិចក្លាហានស៊ូជាមួយចោរ។ ក្នុងនោះក៏មានឈុតមួយ នាងតម្រូវឱ្យនាងពូកែជិះម៉ូតូ និង ចេះជិះជ្រេរ ធ្វើយ៉ាងឱ្យប្លែកល្អមើល។

សម្រាប់តួឯកប្រុសលោក លាង ឈែ វិញបានបង្ហើបផងដែរថា ទោះបីជារឿងថតនៅតាមស្រុកស្រែមានការលំបាកបន្តិចមែនក៏លោកស៊ូថតបាន ពីព្រោះលោកពេញចិត្តចំពោះសាច់រឿងនេះទាំងមូល។ ជាពិសេសនោះ លោកបានសម្តែងជាលើកទី២ក្នុងនាមជាតួឯកជាមួយកញ្ញា ជា ស្រីរ័ត្ន។ លោកសង្ឃឹមថា សម្រាប់រឿងនេះលោកនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណា រឿងនេះថតបានសម្រេចដើម្បីបានចាក់បញ្ចាំងជូនបងប្អូនពុកម៉ែទស្សនិកជននាខាងមុខនេះ។

គួរបញ្ជាក់ថា រឿងភាគថ្មី “បុប្ផាស្រុកស្រែ” ក្រៅពីតួឯកមានតារាជាច្រើនដូចទៀតដូចជា លោក សេង រតនៈ, កញ្ញា លី រីណា, លោក ស្រេន វុធថា, អ្នកនាង ស្វែង សុជាតា, លោក ទ្រី ឃិម, កញ្ញា ដាលីន និងកញ្ញា ផា ណាម៉ុច។

រឿងនេះក្រុមផលិតករស្ថានីយទូរទស្សន៍លេខ៥នឹងត្រូវចំណាពេល៣ខែ ក្នុងថត ហើយទីតាំងថតត្រូវបានដាក់នៅជាយរាជធានីភ្នំពេញ និង ក្នុងខេត្តកំពង់ចាម ហើយគ្រោងនឹងចាក់បញ្ចាំងក្រោយពេលផលិតចប់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print