ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន តំណាងលោកនាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋមន្ត្រីនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្នុងនាមអគ្គលេខាធិការរងសមាគមអតីតយុទ្ធ ជនកម្ពុជា អមដំណើរដោយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់អគារស្នាក់ការកណ្តាលសមា គមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃក្រុមជាងកំពុងតែដំណើរសាងសង់បានរួចរាល់ ទៅតាមគម្រោងប្លង់ច្ចេកទេស ។
អគារស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជានេះ មានបណ្តោយ ៣៧ម៉ែត្រ និងទទឹង ២៦ម៉ែត្រ កម្ពស់ពីរជាន់ ចាប់ផ្តើមដំណើរការសាងសង់ ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ មានរយះកាលជិត៦ខែ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យ ដំណើរសាងសង់អគារស្នាក់ការកណ្តាលនោះនាយឧត្តម សេនីយ៍ មាស សាវ៉ន មានប្រសា សន៍ថា៖ នេះជាសមិទិ្ឋផលថ្មីមួយទៀត សម្រាប់សមាគមអតីតយុទ្ធជនកម្ពុជា ។ អាគារនេះ សម្រាប់សមាគមអតីតយុទ្ធជនមានកន្លែងធ្វើការល្អផង និងសម្រាប់បំរើសេវាសាធារណ:ជូនបងប្អូនអតីតយុទ្ធជនទាន់ពេលវេលា ។
នាយឧត្តម សេនីយ៍ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជាបន្តទៀតថា: សមាគមអតីតយុទ្ធជនកម្ពុជា មានការងារជាច្រើន ដែលត្រូវបំរើជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ឆ្លើយតបឲ្យបានសក្តិសមទៅនឹងគុណបំណាច់បំរើជាតិ ។ ដូចច្នេះយើងត្រូវមានកន្លែងធ្វើការស្អាត ត្រូវខិតខំធ្វើការបំរើអតីតយុទ្ធជនយើងឲ្យបានល្អថែមទៀត។
នាយឧត្តមសេនីយ៍ បានណែនាំ ដល់ក្រុមហ៊ុនម៉ៅការសំណង់ ត្រូវយកចិត្តទុកដាក់ សាងសង់ឲ្យបានត្រឹមត្រូវតាមគម្រោងប្លង់បច្ចេកទេសខ្ពស់បំផុត ចំពោះសុវត្ថិភាព កុំឲ្យមានការទ្វេសប្រ ហែស ខ្លាចមានបញ្ហាណា មួយកើតឡើងជាយថាហេតុគ្រោះថ្នាក់ដល់អាយុជីវិត ៕ សុខដុម