ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា បណ្តារាជធានី-ខេត្តមួយចំនួនមានភ្លៀងធ្លាក់ ,ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមានច្រើន ចំណែកសីតុណ្ហភាពចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់អំពីអាកាសធាតុថា បាតុភូតអ៊ីណូ (El Nino) ដែលកម្ពុជាបាននឹងកំពុងទទួលតាំងពីដើមឆ្នាំមកនោះ រហូតមកដល់ពេលនេះនៅតែបន្តមានអត្ថិភាពនៅឡើយ ដោយគ្រាន់តែឥទ្ធិពលបានថយចុះជាបន្តបន្ទាប់តែប៉ុណ្ណោះ ។ រដូវវស្សាបានចាប់ផ្ដើមហើយ ដោយគិតពីដើមសប្តាហ៍ទី៣ នៃខែឧសភាកន្លងមក នេះ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា សម្រាប់រយៈពេលមួយសប្ដាហ៍ទៅមុខ ចាប់ ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ស្ថានភាពអាកាសធាតុមានដូចខាងក្រោម ៖

១- នៅថ្ងៃទី១៩ ដល់ថ្ងៃទី ២០ ខែឧសភា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបខ្សោយ និងខ្យល់មូសុងនិរតី ដែលនឹងធ្វើឲ្យរាជធានី-ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម  ប៉ុន្តែពុំរាយប៉ាយបានល្អនោះទេ ។

២-ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីចាប់បង្កើតឥទ្ធិពលឡើងវិញ ដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនឹងភាពរាយបាយ ក៏កាន់តែបានល្អប្រសើរផងដែរ ។

៣-សីតុណ្ហភាពអតិបរមា ក្នុងចន្លោះពី ៣៣ ទៅ ៣៦ អង្សាសេ

៤-បាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានច្រើនដដែល  ។

សេច្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ធម្មជាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print