​អាវុធឡាស៊ែរ  អាចកំណត់ពីភាពខ្លាំងក្លារបស់ប្រទេសនីមួយ ក្នុងសតវត្សទី​២១នេះ

ចែករំលែក៖

អាវុធទំនើបៗជាច្រើន បានផលិតនឹងដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ព ដោយមីស៊ីលខ្លះមានល្បៀនជាងសម្លែង ជាងច្រើនដង និងអាចចាក់ទម្លុះរាល់រនាំងការពារ ទាំងឡាយរបស់សត្រូវ ។

នៅពេលនេះប្រធានាធិបតីរុស្សីលោកពូទីនបានបញ្ជាក់ថា បច្ចេកវិទ្យាអាវុធ ឡាស៊ែរ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់ ពីសមត្ថភាពកម្លាំងយោធា របស់ប្រទេសនិមួយៗ។ នៅពេលនេះរុស្ស៊ីបានធ្វើការសាកល្បង់អាវុធឡាស៊ែរ​ វាយប្រហារជាដលើកដំបូង ទទួលបានជោគជ័យ នៅអាវុធឡាស៊ែរប្រភែទ Peresvet។

សារព័ត៌មាន​ RT ​របស់រុស្ស៊ី នៅថ្ងៃទី​១៨ខែឧសភាបានផ្សាយថា  ប្រធានាធិបតីរុស្សី​បានប្រកាសនៅក្នុងកិច្ចប្រជុំ ស្តីពីយុទ្ធសាស្ត្រ ការពារជាតិ ថា​ អាវុធឡាស៊ែរដើរតួនាទីយ៉ាងសំខាន់​ នៅក្នុងការធ្វើសង្គ្រាម​ក៏ដូចជាការពារ​។

លោកពូទីនបានបញ្ជាក់ថា​«អាវុធប្រភេទនេះ នឹងកំណត់ពីសមត្ថភាពធ្វើសង្គ្រាមរបស់កម្លាំងទាហានជើងគោកនិងជើងទឹករុស្ស៊ីក្នុងសតវត្សទី​២១»។ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា​ រដ្ឋាភិបាល នឹងស្រាវជ្រាវ ពីលទ្ធផលដែលទទួលបានដំបូង  ពីប្រព័ន្ធអាវុធ Laser Peresvet ​ ដើម្បីដាក់ឲ្យប្រើប្រាស់នៅក្នុងកម្លាំងការពារ​។

រាល់ព័ត៌មាន លម្អិតជុំវិញអាវុធដ៏ទំនើបនេះត្រូវបានរក្សាការសម្ងាត់ រួមទាំងគោលដៅនៃការប្រើប្រាស់ផងដែរ​។ ក្រុមអ្នកឯកទេសបានបញ្ជាក់ថា​អាវុធ ឡាស៊ែរនេះអាចធ្វើឲ្យ រលកធាតុអាកាស​ ត្រូវកាត់ផ្តាច់ ហើយមីស៊ីល ក៏មិនអាចបញ្ជារបាននោះដែរ ។

ចំណែក ក្រសួងការពារជាតិអាមេរិក កំពុងតែផលិតអាវុធឡាស៊ែ ដ៏ទំនើបសម្រាប់បាញ់កម្ទេចកាំជ្រួចមីស៊ីលល្បៀនលឿនរបស់សត្រូវ ដែលអាចឆ្លងផុតខែលការពារមីស៊ីលរបស់អាមេរិកបានតែមិនអាចឆ្លងផុតពីអាវុធឡាស៊ែរនេះឡើយ។

យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនិងត្រូវបំពាក់មីស៊ីលឡាស៊ែរ ដ៏ទំនើបនោះ ។ អាវុធបែបនេះត្រូវបានអាមេរិកសាកល្បងដោយជោគជ័យ ហើយមានល្បឿនរហូតដល់ទៅ Mach 10 (ស្មើ ៣.៤០០ម៉ែត្រក្នុងមួយនាទី) ក្នុងមួយវិនាទីអាវុធឡាស៊ែរបាញ់កម្ទេចគោលដៅនៅចម្ងាយជាង ២០០គីឡូម៉ែត្រ។ ការសម្រេចផលិតអាវុធឡាស៊ែរសម្រាប់កម្ទេចមីស៊ីលរបស់សត្រូវកើតឡើងក្រោយពេលដែលមហាអំណាចទីមួយរបស់អាមេរិកកំពុងតែរងការគំរាមកំហែងពីមីស៊ីលឆ្លងទ្វីបល្បឿនលឿនរបស់ចិននិងរុស្ស៊ីដែលអាចបាញ់ទម្លុះរនាំងការពារអាមេរិកបាន។

បច្ចុប្បន្នអាមេរិក មានខែលមីស៊ីលការពារដល់ទៅពីរប្រភេទ គឺទី១-មីស៊ីលTHAAD  និងទី២-អាវុធឡាស៊ែរនេះឯង។ នៅពេលដែលដែលមីស៊ីល THAAD មិនអាចរារាំងមីស៊ីលសត្រូវហោះចូលទឹកដីអាមេរិកនោះនៅមានអាវុធឡាស៊ែជាអ្នកកម្ទេច។ អាវុធឡាស៊ែរគឺមានល្បឿនលឿនបំផុត គ្មានអាវុធណាគេចផុតនោះឡើយ។

ការប្រកាសប្រើប្រាសអាវុធឡាស៊ែរ របស់អាមេរិក កើតឡើងក្រោយពេលដែលចិន និងរុស្ស៊ី បានប្រកាស់ថា បានត្រៀមលក្ខណរួចរាល់សម្រាប់ធ្វើសង្គ្រាមបរមាណូ ហើយការធ្វើសង្គ្រាមនោះគ្មានប្រទេសណាក្រៅពីអាមេរិកនោះឡើយ។  ទាំងនោះហើយទើបអាមេរិកបង្ហាញអាវុធឡាស៊ែរដែលជាសារគម្រាមដល់ប្រទេសចង់ធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ ពេលនេះមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សត្រូវមិនអាចហោះចូលទឹកដីអាមេរិកបានឡើយ ចំណែកអាមេរិកវិញគឺទៅដល់គ្រប់ទីកន្លែង ។

កន្លងមកក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានសាងសង់ «ត្រង់សេ» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។

អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបានបញ្ចាក់ថា រដ្ឋាភិបាលទីក្រុងមូស្កូ ទើបតែបានសាងសងត្រង់សេថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមានសង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។

បច្ចុប្បន្នអាមេរិក និងរុស្ស៊ី កំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនកក្រោយសង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណសម្រាប់សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។

ត្រង់សេរាប់រយត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេសរុស្ស៊ី ដែលអាចការពារគ្រាប់បែកបរមាណូបាន។ ទាំងនោះបង្ហាញឲ្យឃើញថា រុស្ស៊ីកំពុងតែត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក។ បើសង្គ្រាមកើតឡើងអាមេរិក និងរុស្ស៊ី អាចមួយនឹងត្រូវរលាយចេញពីផែនដីនេះមិនខាន។

នៅពេលនេះមិនមានព័ត៌មានស្តីពីទីតាំងដែលបានសាងសង់ត្រង់សេនោះឡើយ ។ លោក Mark Shnider អតីតមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយបរមាណូបានឲ្យដឹងថា យុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ីគឺការពារពលរដ្ឋគេចផុតពីសង្គ្រាមបរមាណូ ដែលអាចកើតឡើង ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាទីក្រុងមូស្កូ អាចនឹងជម្រុញឲ្យមានសង្គ្រាមបែបនេះកើតឡើង។

លោក Mark Shnider បញ្ចាក់ទៀតថា «រុស្ស៊ីត្រៀមលក្ខណសម្រាប់សង្គ្រាមជាទ្រង់ទ្រាយធំក្នុងនោះមានសង្គ្រាមបរមាណូ។ ការការពារបែបនេះអាចជួយឲ្យរុស្ស៊ី រក្សាបានចំនួនពលរដ្ឋ បើមានសង្គ្រាមបរមាណូកើតឡើង ។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ី បានជម្រុញឲ្យបង្កើតគ្រាប់បែកបរមាណូធុនតូចដែលអាចវាយប្រហារចំគោលដៅខ្ពស់។

ក្រៅពីរុស្ស៊ី កន្លងមកចិន ក៏បានត្រៀមលក្ខណធ្វើសង្គ្រាមបរមាណូផងដែរ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Liang Guanglie បានអំពាវនាវដល់ពលរដ្ឋនៅទួទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print