អាមេរិកលើកលែងទណ្ឌកម្ម មួយចំនួនដល់ក្រុមហ៊ុន Huawei បន្ទាប់ពីចិន ថ្កោលទោសយ៉ាងខ្លាំង​ដល់​សកម្មភាពរបស់អាមេរិក

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ក្រសួង ពាណិជ្ជកម្ម អាមេរិក នឹងកាត់បន្ថយទណ្ឌកម្មមួយចំនួនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ​ ក្រោយដាក់ចូលក្នុងបញ្ជីខ្មៅ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា នឹងផ្តល់លិខិតអនុញ្ញាតបណ្តោះអាសន្ន ដែលមានសុពលភាព​៩០ថ្ងៃ ដល់ក្រុមហ៊ុននេះដើម្បី ជួយទប់ស្កាត់ការរាំងស្ទះ​ ប្រភពផ្គត់ផ្គង សម្ភារៈបច្ចេកវិទ្យា​។

សកម្មភាពខាងលើកើតឡើង​ក្រោយពេលដែលចិន ថ្កោលទោសយ៉ាងខ្លាំង​ដល់​សកម្មភាពរបស់អាមេរិក ។ ទន្ទឹមនឹងនោះចិនក៏បានសម្រេចផ្អាករាល់កិច្ចពិភាក្សាជាមួយអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះបណ្ដាប្រទេសដទៃទៀត ដែលដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើអង្គភាពជំនួញរបស់ចិន ដែលជាការឆ្លើយតបទៅនឹងបម្រាមចុងក្រោយបំផុតរបស់អាមេរិក ទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei.

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក កាវ ហ្វឹង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ថា សហរដ្ឋអាមេរិកគួរតែបញ្ចៀសផលប៉ះពាល់បន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ចិនបានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងមកលើក្រុមហ៊ុន Huawei អាចប៉ះពាល់ដល់ដំណើរការចរចាពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដាក់បន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាHuawei (Huawei Technologies Co) និងសាខាក្រុមហ៊ុនចំនួន៧០ ទៅនឹងអ្វីដែលខ្លួនហៅថា បញ្ជីអង្គភាពជំនួញនៅក្នុងទង្វើមួយ ដែលហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិន មិនឲ្យទិញចំណែកផ្សំណាមួយ និងបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយគ្មានការឯកភាពពីរដ្ឋាភិបាលអាមេរិកជាមុន។
កាលពីថ្ងៃពុធកន្លងទៅលោកប្រធានាធិបតីអាមេរិកDonald Trump បានចុះហត្ថលេខាដាច់ដោយឡែកលើក្រឹត្យមួយ ដែលរារាំងក្រុមហ៊ុនអាមេរិកមិនឲ្យប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ដែលបង្កើតឡើងដោយក្រុមហ៊ុននានា ដែលចាត់ទុកថាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print