មិនត្រូវជួលរថយន្តពាក់ស្លាកលេខ(ខម)អោយបរទេសប្រើប្រាស់ទេ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ជារថយន្តរបស់អង្គភាពយោធា ប្រើប្រាស់សម្រាប់តែកងកម្លាំងបម្រើអោយអង្គភាព តែបើអង្គភាពយោធា ឬបុគ្គលណាមួយបានយកឡានប្រភេទនេះជួលអោយបរទេសប្រើប្រាស់ជាអំពើល្មើសច្បាប់យោធា។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលបើកបររថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ០២-២-៩១៣៩ ក្នុងក្រុងប៉ោយប៉ែត យកមកសួរនាំនិងធ្វើកំណត់ហេតុ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនជាតិរូបនេះបានប្រាប់សមត្ថកិច្ចថាខ្លួនបានជួលពីគេ និងមិនដឹងថាបញ្ហានេះជាការប្រើប្រាស់ខុសច្បាប់នោះឡើយ។ ក្រោយមកកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើកំណត់ហេតុស្តាប់ចម្លើយ និងធ្វើកិច្ចសន្យាបញ្ឈប់អោយជនជាតិបរទេសប្រើប្រាស់រថយន្តស្លាកលេខ ខេមរភូមិន្ទ ខណៈជារបស់អង្គភាពរដ្ឋ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print