ជនជាតិបរទេសម្នាក់បានស្លាប់នៅសណ្ឋាគារខាវី វីឡា (Khavi Villa) បន្ទប់លេខ២០១ ជាន់ទី2

ចែករំលែក៖

ភ្នំពេញ៖ មានករណី ជនបរទេសស្លាប់នៅចំណុចផ្ទះលេខ១២ សណ្ឋាគារខាវី វីឡា (Khavi Villa) បន្ទប់លេខ២០១ ជាន់ទី2 ផ្លូវលេខ២៥៨ ក្រុមទី៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ បង្កអោយមានការភ្ញាក់ផ្អើល។
សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានអោយដឹងថា៖ សព ឈ្មោះ HAZLETT JANN NICHOLAS ជនជាតិញ្ញូហ្សេលែន (NEW ZEALAND) ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ទេសចរណ៍
កាន់លិខិតឆ្លងដែនលេខ LH998308។
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹង ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណះកម្មាធិការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព។
សមត្ថកិច្ចបានបន្តថា៖ ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ សពស្លាប់ដោយសារគាំងបេះដូង (បណ្ដាយមកពីប្រប្រាស់សារធាតុញ្ញៀនប្រភេទម៉កហ្វីន)។
ពិនិត្យសំភារៈសពរួមមាន ៖
-លិខិតឆ្លងដែនចំនួន០១ក្បាល លេខ LH998308
-ទូរស័ទ្ធដៃចំនួន០១គ្រឿង
-កាតធនាគា(ATM) ចំនួន០៤សន្លឹក
-លុយដុល្លាចំនួន៥២ដុល្លាអាមេរិច
-អត្តសញ្ញាញប័ណ្ណចំនួន០២សន្លឹក
-និងខោអាវមួយចំនួន បានប្រគល់អោយ ការយាល័យអន្តោប្រវ។
-ក្រោយពី ពិនិត្យរួច ខាងជំនាញ បច្ចេកទេស បានដឹក សាកសព យកទៅតម្កល់នៅ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សី) ខណ្ឌចំការមន រាជធានីភ្នំពេញ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print