លោក មាស​ ​សុភា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយ​អ្នក​បោះឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ខេត្ត​ និង​ក្រុង-ស្រុក​

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា​ ឆ្នាំ២០១៩​នេះ​ លោក មាស​ ​សុភា​ ទេសរដ្ឋមន្រ្តី​ និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្តព្រះវិហារ​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី​សំណេះសំណាល​ជាមួយ​អ្នក​បោះឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ខេត្ត​ និងក្រុម​ប្រឹក្សា​​ក្រុង-ស្រុក​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់លោក​ អ៊ុន​ ចាន់ដា​​ ប្រធានគណះកម្មាធិការគណបក្សខេត្ត​ព្រះ​វិហារ​ ​លោក ឡុង​ ​សុវណ្ណ​ អនុប្រធានគណះកម្មាធិការគណបក្សខេត្ត​​ ព្រមជាមួយ​ លោក​ ប្រតិភូ​អមដំណើរ​ ​លោកទេសរដ្ឋមន្រ្តី​ លោក​ លោកស្រី​ ក្នុង​ជួរ​គណះអចិន្រ្តៃយ៍​ គណៈកម្មាធិការគណបក្សខេត្តព្រះវិហារ​ លោក​ ​លោកស្រី​ អង្គបោះឆ្នោតជាង​ ៣០០នាក់ក៏បានអញ្ជេីញចូលរួមផងដែរ។

លោក​ ទេសរដ្ឋមន្រ្តី​ មាស​ សុភា​ បានអោយដឹង​ថា​ ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ខេត្ត​ និងក្រុម​ប្រឹក្សា​​ក្រុង-ស្រុក​ គឺ​ដេីម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ​នៅព្រះរាជា​ណា​ចក្រ​កម្ពុជា​របស់យេីង​ លោក​បាន​បញ្ជាក់​ថា​ កាបោះ​ឆ្នោត​នាពេល​ខាង​មុខ​នេះ​ ជាការ​បោះឆ្នោត​អសកល​ ដោយពឹងផ្អែកលេីក្រុមប្រឹក្សាខេត្ត​ ក្រុង​ស្រុក​ទូទាំងប្រទេស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print