ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញ​ចុះ​ត្រួត ពិនិ ត្យ ដំណើរ​ការ​សាងសង់​អគារ​ស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល: នៅព្រឹក​ថ្ងៃទី១៧ ​ខែឧសភា ​ឆ្នាំ២០១៩នេះ ​នាយឧត្តមសេនីយ៍ ​មាស សាវ៉ន តំណាងលោកនាយឧត្តមសេនីយ៍ គន់គីម​ ទេសរដ្ឋមន្ត្រីនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្នុងនាមអគ្គលេខាធិការរងសមាគមអតីតយុទ្ធ ជនកម្ពុជា ​អម​ដំណើរ​ដោយ​មន្រ្តី​ពាក់ព័ន្ធមួយ​ចំនួនទៀត ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​  ​ដំណើរ​ការ​សាងសង់​អគារ​ស្នាក់ការកណ្តាលសមា គមអតីតយុទ្ធជនកម្ពុជា ​ស្ថិត​នៅ​ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សព្វ​ថ្ងៃ​ក្រុម​ជាង​កំពុង​តែ​ដំណើរ​សាង​សង់​បាន​រួចរាល់ ​ទៅ​តាម​គម្រោង​ប្លង់​ច្ចេក​ទេស ​។​

អគារ​ស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជានេះ​  មាន​បណ្តោយ​ ៣៧ម៉ែត្រ ​និង​ទទឹង ២៦ម៉ែត្រ ​កម្ពស់​ពីរ​ជាន់ ​ចាប់​ផ្តើម​ដំណើរ​ការសាងសង់ ​ពីថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ រហូត​មក​ទល់នឹងពេល​នេះ ​មានរយះកាលជិត៦ខែ។​

​ក្នុង​ឱកាស​អញ្ជើញ​ចុះពិ​និត្យ​ ដំណើរ​សាង​សង់​អគារ​ស្នាក់ការកណ្តាលនោះនាយឧត្តម សេនីយ៍ មាស សាវ៉ន ​មាន​ប្រសា សន៍ថា៖​ នេះ​ជា​សមិទិ្ឋ​ផល​ថ្មី​មួយ​ទៀត​ សម្រាប់​សមាគមអតីតយុទ្ធជនកម្ពុជា ​។ អាគារ​​នេះ​  ​សម្រាប់​សមាគម​អតីតយុទ្ធជនមាន​កន្លែង​ធ្វើ​ការ​ល្អ​ផង ​និង​សម្រាប់​បំរើសេ​វា​សាធារណ:​ជូន​បងប្អូនអតីតយុទ្ធជនទាន់ពេលវេលា ​។

នាយឧត្តម ​សេនីយ៍ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជាបន្ត​ទៀត​ថា​: សមាគមអតីតយុទ្ធជន​កម្ពុជា មាន​ការងារ​ជា​ច្រើន ​ដែលត្រូវ​បំរើ​ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ឆ្លើយតបឲ្យបានសក្តិសមទៅនឹងគុណបំណាច់បំរើជាតិ ​​  ។ ​ដូច​ច្នេះយើង​ត្រូវមាន​កន្លែង​ធ្វើ​ការ​ស្អាត​ ត្រូវ​ខិតខំ​ធ្វើ​ការ​បំរើ​អតីតយុទ្ធជនយើងឲ្យ​បាន​ល្អ​ថែម​ទៀត។

​នាយឧត្តមសេនីយ៍ បាន​ណែនាំ ​ដល់​ក្រុម​ហ៊ុន​ម៉ៅ​ការ​សំណង់ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ សាង​សង់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គម្រោង​ប្លង់​បច្ចេក​ទេសខ្ពស់​បំផុត ​ចំពោះសុ​វត្ថិភាព​  ​​កុំ​ឲ្យមា​នការ​ទ្វេសប្រ ហែស​ ខ្លាច​មាន​បញ្ហា​ណា មួយ​កើត​ឡើង​ជាយ​ថាហេតុ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print