បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក George Pataki បានចោទប្រកាន់លោក ពូទីនថាជាអ្នកគំរាមកំហែងហើយលោកប្រកាសថាវិធីសាស្ដ្រដ៏ល្អបំផុតនឹងមានប្រសិទ្ធិភាពនោះគឺវាយឱ្យចំកណ្ដលមុខ លោកពូទីនតែម្ដង។
ការប្រកាសរបស់លោក Pataki ក្នុងពេលដែលលោកប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រដើម្បីក្លាយជាតំណាង គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតខាងមុខ។ ទាំងនោះហើយបានជាលោក សម្រេចជ្រើសរើសលោកពូទីនធ្វើជា គោលដៅក្នុងការវាយប្រហារ ។
លោក Pataki បញ្ជាក់ថា លោក ពូទីនគឺជាអ្នកគំរាមកំហែង ហើយវិធី សាស្ដ្រដ៏ល្អបំផុតនោះគឺដាល់ឱ្យចំកណ្ដាល មុខលោកទើបអាចបញ្ចប់ការគំរាម កំហែងបាន។
ការប្រកាសរបស់លោក Pataki ចំ ពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេ រិកស្ថិតក្នុងតំណាក់កាលតានតឹងបំផុត ពាក់ព័ន្ធនិងវិបត្ដិនៅក្នុងប្រទេសស៊ីរី ។
រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក លោកចនឃើរីបានជួបពិភាក្សាជាមួយ ប្រធានាធិបតីពូទីននៅទីក្រុងមូស្គូក្នុងការ ស្វែងរកដំណោះស្រាយបញ្ចប់វិវាទរវាងប្រទេសទាំងពីរនិងស្វែងរកសំឡេងរួមគ្នា មួយក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅ ក្នុងប្រទេសស៊ីរី។
នៅពេលនេះមិនទាន់មានប្រតិកម្មអ្វីនោះឡើយពីភាគីរុស្ស៊ីជុំវិញការប្រកាសរបស់បេក្ខភាពគណបក្សសាធារណរដ្ឋ។ កាលពីពេលកន្លងមកលោកពូទីនធ្លាប់ បានប្រកាសថា បេក្ខភាពប្រធានាធិបតី អាមេរិកមិនត្រូវយករុស្ស៊ីធ្វើជាខែលក្នុងការយកចំណេញនយោបាយនោះឡើយ ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ ទំនងប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី