បេក្ខភាព​ប្រ​នា​ធិ​បតី​អា​មេ​រិ​ក​ស្នើ​ឱ្យ​“​ដាល់​ចំ​កណ្ដាល​មុខ​លោកពូ​ទី​ន​

ចែករំលែក៖

​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ George​ Pataki​ បាន​ចោទប្រកាន់​លោក​ ពូ​ទី​ន​ថា​ជា​អ្នក​គំរាមកំហែង​ហើយ​លោក​ប្រកាស​ថា​វិធីសាស្ដ្រ​ដ៏​ល្អ​បំផុត​នឹង​មាន​ប្រសិទ្ធិ​ភាព​នោះ​គឺ​វាយ​ឱ្យ​ចំ​ក​ណ្ដ​ល​មុខ​ លោកពូ​ទី​ន​តែ​ម្ដង​។​

1450240755-ung-vien-out

​ការ​ប្រកាស​របស់​លោក​ Pataki​ ក្នុង​ពេល​ដែល​លោក​ប្រកួតប្រជែង​ស្វែងរក​សំឡេង​គាំទ្រ​ដើម្បី​ក្លាយជា​តំណាង​ គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ ទាំងនោះ​ហើយ​បានជា​លោក​ សម្រេច​ជ្រើសរើស​លោកពូ​ទី​ន​ធ្វើ​ជា​ គោលដៅ​ក្នុង​ការ​វាយប្រហារ​ ។​

​លោក​ Pataki​ បញ្ជាក់​ថា​ លោក​ ពូ​ទី​ន​គឺជា​អ្នក​គំរាមកំហែង​ ហើយ​វិធី​ សាស្ដ្រ​ដ៏​ល្អ​បំផុត​នោះ​គឺ​ដាល់​ឱ្យ​ចំ​កណ្ដាល​ មុខ​លោក​ទើប​អាច​បញ្ចប់​ការ​គំរាម​ កំហែង​បាន​។​

​ការ​ប្រកាស​របស់​លោក​ Pataki​ ចំ​ ពេល​ដែល​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី​និង​អា​មេ​ រិ​ក​ស្ថិត​ក្នុង​តំណាក់កាល​តានតឹង​បំផុត​ ពាក់ព័ន្ធ​និង​វិបត្ដិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ច​ន​ឃើ​រី​បាន​ជួប​ពិភាក្សា​ជាមួយ​ ប្រធានាធិបតី​ពូ​ទី​ន​នៅ​ទីក្រុង​មូ​ស្គូ​ក្នុង​ការ​ ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិវាទ​រវាង​ប្រទេស​ទាំង​ពីរ​និង​ស្វែងរក​សំឡេង​រួម​គ្នា​ មួយ​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​។​

​នៅ​ពេល​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នោះ​ឡើយ​ពី​ភាគី​រុ​ស្ស៊ី​ជុំវិញ​ការ​ប្រកាស​របស់​បេក្ខភាព​គណបក្ស​សាធារណរដ្ឋ​។​ កាលពី​ពេល​កន្លង​មក​លោកពូ​ទី​ន​ធ្លាប់​ បាន​ប្រកាស​ថា​ បេក្ខភាព​ប្រធានាធិបតី​ អា​មេ​រិ​ក​មិន​ត្រូវ​យក​រុ​ស្ស៊ី​ធ្វើ​ជា​ខែល​ក្នុង​ការ​យកចំណេញ​នយោបាយ​នោះ​ឡើយ​ ទាំងនោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ ទំនង​ប្រទេស​ទាំង​ពីរ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print