ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះឃាត់ក្មេងមានអាវុធជាប់ដៃ៣នាក់ មកសាកសួរ ខណៈពួកគេដើរលេងយប់អធ្រាត្រកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចម្រុះខាងលើបានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់យកមកសាកសួរទី១-ឈ្មោះ ខាម ដែន ភេទប្រុស អាយុ ១៦ឆ្នាំ ទី២-ឈ្មោះ នឹម ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ ឈុន សុភានី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ខណៈពួកគេធ្វើដំណើរដោយម៉ូតូរួមគ្នា មានអាវុធជាប់ដៃ ដូចជា ស្នាប់ដៃ ម្យ៉ាងជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ ។ ប្រភពបន្ដទៀតថា ជនសង្ស័យខាងលើនេះ កំពុងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកំពុងបំពេញសំណុំឯកសារបញ្ជូនខ្លួនពួកគេទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន