(UPDATE)៖ ទំនាស់រឿងដាក់អំពូលភ្លើងស្លាប់២នាក់ របួសធ្ងន់២នាក់ សមត្ថកិច្ចឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ទំនាស់រឿងមេភូមិសុំដាក់អំពូលភ្លើងតាមផ្លូវសាធារណៈ   ធ្វើឲ្យមនុស្សពីរ​ក្រុមប្រើ​ហិង្សាដាក់គ្នា និងប្រើប្រាស់អាវុធការពារខ្លួន​រៀង​​ៗខ្លួនដោយម្ខាងជាភាគីមេភូមិមានដាវ​សា​មូរ៉ៃ និងម្ខាងទៀតមានកាំភ្លើងខ្លី បានបើកឆាកប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាម ហើយ​ទីបំផុតធ្វើឲ្យភាគីម្ខាងមានម្នាក់ជាមេភូមិនិងកូនប្រុសបានបាត់បង់ជីវិតនិងចៅម្នាក់​រងរបួសធ្ងន់។ រីឯភាគីម្ខាងទៀតមានម្នាក់រងរបួសធ្ងន់ដែរត្រូវបានដឹកយកទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យកាល់ម៉ែត ព្រមទាំងម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ។

IMG_0726

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០ នាទីរសៀល នៅចំណុចមុខ​ផ្ទះលេខ២២C ក្រុម៣៣ ភូមិ៤ ផ្លូវលេខ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងពេលប្រើអំពើហិង្សាខាងលើនេះមានឈ្មោះ ទី១-ជប់ ឡាយ ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រធានភូមិ(ស្លាប់)/ ទី២ឈ្មោះប៊ុន លឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាកូនប្រធានភូមិ(ស្លាប់) និងទី៣-ឈ្មោះប៊ុន រិទ្ធី ភេទប្រុស ​អាយុ១៨ឆ្នាំ​ ជាចៅប្រធានភូមិ(រងរបួសធ្ងន់) ។ ចំណែកភាគីម្ខាងទៀតដែលមានកាំភ្លើងខ្លីឈ្មោះកែវ ឫទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ ។ ដោយឡែកមនុស្សម្នាក់ទៀតជាភាគីរបស់ជនមានកាំភ្លើងខ្លីឈ្មោះស៊ុំ សារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ក្រោយកើតហេតុភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុលោកប្រធានភូមិ ឈ្មោះ ជប់ ឡាយ រួមជាមួយកូន និងចៅប្រុសបានដើរទៅប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិដើម្បីយកអត្តសញ្ញាណប័ណ្ណចាស់ទៅប្តូរយកអត្តសញ្ញាណប័ណ្ណថ្មីវិញ ព្រោះអត្តសញ្ញាណប័ណ្ណចាស់អស់សុពលភាពហើយ។​ លុះធ្វើដំណើរមកដល់ផ្ទះលេខ២២Cត្រង់ចំណុចកើតហេតុខាងលើបានជួបបុរសឈ្មោះកែវ រិទ្ធី និង សាច់ញាតិម្នាក់ទៀតដែលនគរបាលឃាត់ខ្លួននោះបានចេញមកសួរថា ផ្លូវនៅមុខផ្ទះងងឹតណាស់ ព្រោះអត់អំពូលភ្លើងបំភ្លឺ។ ពេលនោះលោកប្រធានភូមិក៏ប្រាប់ថា បើគ្មានអំពូលភ្លើងទេ មានតែយើងទាំងអស់គ្នាជួយចេញលុយទិញអំពូលភ្លើងមកដាក់ដើម្បី បានភ្លឺទាំងអស់គ្នា ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីមានចម្លើយនេះធ្វើឲ្យឈ្មោះកែវ ឫទ្ធី ខឹងសម្បានឹងលោកមេភូមិថា ជាអ្នកបម្រើប្រជារាស្រ្តរឿងអ្វីឲ្យប្រជារាស្រ្តចេញលុយទិញអំពូលភ្លើង? ករណីនេះធ្វើឲ្យមាន ទំនាស់គ្នាឡើងរហូតជេរដៀមដាមដាក់គ្នាទៅវិញទៅមកហើយពេលនោះភាគីលោកប្រធានភូមិទំនងជាទ្រាំ មិនបានក៏ស្ទុះយកដាវសាមូរ៉ៃទៅកាប់ភាគីម្ខាងហើយដោយឃើញដូច្នេះឈ្មោះកែវ ឫទ្ធី បានដកកាំភ្លើងខ្លីម៉ាកបេរ៉េតា បាញ់សម្តៅប្រធានភូមិបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ពេលឃើញដូច្នេះកូនប្រុសនិងចៅប្រធានភូមិបានស្ទុះទៅប្រតាយប្រតបជាមួយឈ្មោះកែវ ឫទ្ធី ធ្វើឲ្យឈ្មោះនេះទ្រាំមិនបានបាញ់ជាច្រើនគ្រាប់ទៀត(អស់១៥គ្រាប់)និងធ្វើឲ្យគ្រាប់កាំភ្លើងដែលពេលមានការប្រតាយប្រតបនោះត្រូវខ្លួនឯងផងត្រូវភាគីគូទំនាស់ផងរងរបួសធ្ងន់ទាំងអស់គ្នា ។

ក្រោយមកអ្នករងគ្រោះទាំង៣នាក់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតហើយទីបំផុតមួយសន្ទុះក្រោយមកឈ្មោះប៊ុន លឿន ជាកូនប្រធានភូមិដែលរងរបួសធ្ងន់នោះបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង ៕

IMG_0727

12395409_935339319854462_234877547_n

12388139_935353186519742_1489671358_n

12387907_935353149853079_1677067682_n

12366589_935353119853082_1404120641_n

1063049_935353126519748_1177077494_n

12395184_935353113186416_1931278878_n

1057207_935353139853080_1724680802_n

12380079_935353163186411_340482704_n

12388152_935339336521127_274840894_n

12366716_935339303187797_1426490062_n

12380111_935339349854459_1399401549_n

12388160_935339326521128_637330606_n

ដោយ៖ ស រស្មី

...

មឈូស​៣ ​រោង​បុណ្យ​តែ​មួយ​ក្រោយ​អំពើ​ហិង្សា​បាញ់​សម្លាប់​គ្នា​រឿង​លុយ​៥០​ដុល្លារ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print