អារ៉ាប៊ី សាអូឌីត ដឹកនាំប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រ បានសម្រេចអនុញ្ញាតិឲ្យអាមេរិកដាក់ពង្រាយកម្លាំងទាហានជើងទឹក នៅតំបន់សមុទ្រ ត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។
សារព័ត៌មាន Jerusalem Post នៅព្រឹកថ្ងៃទី២០ខែឧសភា បានផ្សាយថា ការសម្រេចខាងលើត្រូវបានប្រទេសតំបន់ឈូងសមុទ្រ អនុញ្ញាតិ កាលពីសប្តាហ៍កន្លងមក។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលអាមេ រិកនិងអ៊ីរ៉ង់ប្រឈមមុខតានតឹងដាក់គ្នា ពិសេសក្រោយពេលដែល នាវាដឹកប្រេង អារ៉ាប៊ីសាអូឌីត ព្រមទាំងទីតាំងប្រេង រងការបាញ់ប្រហារ ។
នៅពេលនេះ កម្លាំងទាហានជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ ក្នុងពេលជាមួយគ្នានេះដែរអង់គ្លេសក៏បានបញ្ជូនទាហាន ទៅកាន់តំបន់មជ្ឈិមបូព៌ាបង្កើនការយាមល្បាតនៅទីនោះ។
សារព័ត៌មាន Sputnik បានផ្សាយថា នាវាចម្បាំងអាមេរិក និងនាវាផ្ទុកយន្តហោះកំពុងតែថ្វើសមយុទ្ធ បង្កើនសមត្ថភាពការពារ និងវាយលុកទៅលើសត្រូវ ក្នុងនោះទប់ស្កាត់ការគំរាមកំហែងពីងអ៊ីរ៉ង់។
កាលពីថ្ងៃទី១៩ខែឧសភា កម្លាំងទាហាន ជើងទឹកអាមេរិកបានធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ មាននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាវាយលុក USS Kearsage សហការជាមួយកម្លាំងទាហានជើងទឹក វាយឡើងគោក។
កងពលនាវាផ្ទុកយន្តហោះ ដឹកនាំដោយនាវា USS Abraham Lincoln បានទៅកាន់តំបន់មជ្ឈឹមបូព៌ា ជាសារសំខាន់ព្រមានដល់ប្រទេសអ៊ីរ៉ង់ ក្រៅពីនេះក៏បានបញ្ជូនយន្តហោះចម្បាំទម្លាក់គ្រាប់ និងវាយលុកជាច្រើនទៅកាន់ទីនោះផងដែរក្នុងនោះមានប្រទេសកាតា។
ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានព្រមានអ៊ីរ៉ង់ តាមបណ្តាញសង្គម Twitter នៅថ្ងៃទី២០ខែឧសភា បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមជាទ្រងទ្រាយធំ រវាងអាមេរិកនិងអ៊ីរ៉ង់ ក្រោយពេល ប្រឈមមុខតានដឹងដាក់គ្នា ។
លោកត្រាំសរសេរនៅលើបណ្តាញសង្គម Twitter ថា«ប្រសិនបើអ៊ីរ៉ង ចង់ធ្វើសង្គ្រាម គឺជាថ្ងៃអាវសានរបស់ប្រទេសនេះ សូមកំគំរាមអាមេរិក»។
កាលពីថ្ងៃទី១៩ខែឧសភា មេបញ្ជាការកងទ័ពបដិដវត្តអ៊ីស្លាមអ៊ីរ៉ង លោក Hossein Salami បានបញ្ជាក់ថា អ៊ីរ៉ង់ចង់បានសន្តិភាព មិនចង់ធ្វើសង្គ្រាមនោះឡើយ ។ប៉ុន្តែអ៊ីរ៉ង់មិនខ្លាចធ្វើសង្គ្រាមជាមួយអាមេរិកនោះដែរ ។
កន្លងមក មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបញ្ជាក់ថានឹងមិនមានសង្គ្រាម ជាទ្រងទ្រាយធំកើនឡើងនៅតំបន់ឈូងសមុទ្រ នោះឡើយ ។ ប៉ុន្តែអ៊ីរ៉ង់នឹងមិនចូលរួមពិភាក្សា លើកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនោះឡើយ។
ប្រធានាធិបតីអាមេរិកកដូណាលត្រាំបានបង្កើន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាល អ៊ីរ៉ង់ ក៏ដូចជាបង្កើន វត្តមាន យោធានៅជុំវិញប្រទេសអ៊ីរ៉ង់ត្រៀមវាយប្រហារជាទ្រង់ទ្រាយធំ ៕