អាមេរិកធ្វើឲ្យ Huawei ឈានដល់ផ្លូវទាល់ ជា​កំហុសដ៏ធ្ងន់របស់លោកត្រាំ

ចែករំលែក៖

អាមេរិក​ ក្រោមការដឹកនាំរបស់លោក ត្រាំ​​ មានបំណងកម្ចាត់ក្រុមហ៊ុនហួវាយ​ តែម្តង​ ​ដោយសារតែក្រុមហ៊ុននេះរីកចំរើន គ្រប់ដណ្តើបទៅលើក្រុមហ៊ុនរបស់អាមេរិក ។​ប៉ុន្តែ ក្រុមអ្នកឯកទេសបានលើកឡើថា​ ជា កំហុសដ៏ធំរបស់លោកត្រាំគឺវាយប្រហារទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យា​ Huawei។

សារព័ត៌មាន​ Bloomberg ​បានផ្សាយថា ការហាមប្រាមក្រុមហ៊ុន​ Huawei ​បង្កើតបណ្តាញសេវានៅអាមេរិក គឺជារឿង សមហេតុផល ។ប៉ុន្តែ​ការបង្ខំឲ្យក្រុមហ៊ុននេះឈានដល់ផ្លូវ ទល់គឺជាកំហុសដ៏ធ្ងន់របស់ប្រធានា​ធិបតីអាមេរិកដូណាលត្រាំ​។

ក្នុងពេលដែលកំពុងតែ​ប្រឈម​ជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម និងសន្តិសុខជាតិ ​អាមេរិក​បាន​ បន្តធ្វើសកម្មភាព​ទៅវាយប្រហារទៅលើក្រុមហ៊ុន  ឯកជន​របស់ចិន ដូចជា Huawei ​។ កាលពីសប្តាហ៍កន្លងមក ក្រសួង​ពាណិជ្ជកម្ម បានសម្រេច​ដាក់ក្រុមហ៊ុន​ Huawei ​និង សាខាក្រុមហ៊ុននេះ​៧០កន្លែង​ចូលក្នុងបញ្ជីខ្មៅ ហើយបណ្តាក្រុមហ៊ុនអាមេរិក ចង់ធ្វើការជាមួយ Huawei ​ត្រូវតែសំច្បាប់ ។

នៅពេលនេះដែរ ផលិតផល របស់  Smartphone ព្រមទាំង គ្រឿងបន្លាស់របស់ក្រុមហ៊ុន​ Huawei ​គឺ អាស្រ័យ ទៅលើគ្រឿងបន្លាស់ របស់ក្រុមហ៊ុន អាមេរិកទាំងអស់ ។​ ប្រសិនបើច្បាប់ហាមប្រាំនោះ បន្តរក្សាដដែល  អាចជំរុញឲ្យក្រុមហ៊ុនដ៏ធំរបស់ចិន​នៅអាមេរិក ធ្លាក់​ក្នុងផ្លូវទល់​ ចំណែកបុគ្គលិក ១៨០ពាន់នាក់ នៅអាមេរិក ត្រូវគ្មានការងាធ្វើ ។

តាមសារព័ត៌មាន​ Bloomberg   នេះជាកំហុសដ៏ធ្ងន់របស់ប្រធានាធិបតីដូណាលត្រាំ​  នឹងធ្វើឲ្យភាគីពាក់ព័ន្ធ​​រងការខាតបង់យ៉ាងខ្លាំង​ ។​  ​មិនតែប៉ុណ្ណោះ​នឹងធ្វើឲ្យចិន អស់ទំនុកចិត្តនៅក្នុងការព្រំព្រៀងជាមួយអាមេ​រិក នៅក្នុងវិស័យពាណិជ្ជកម្ម​។

ចំណែកសារព័ត៌មាន  សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ប្រភពមួយដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថាក្រុមហ៊ុន Google បានផ្អាកអាជីវកម្ម ជាមួយនឹងក្រុមហ៊ុន Huawei ដែលតម្រូវឱ្យមានការផ្ទេរផ្នែករឹង នៃកម្មវិធីនិងសេវាកម្មបច្ចេកទេស លើកលែងតែការផ្តល់ អាជ្ញាប័ណ្ណប្រភពកូដចំហប៉ុណ្ណោះ ។ 

ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្យាយាមដាក់ក្នុងបញ្ជីខ្មៅ នៅជុំវិញពិភពលោក។

អ្នកនាំពាក្យរបស់ Google បាននិយាយថា អ្នកកាន់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បច្ចុប្បន្នជាមួយនឹងកម្មវិធី Google នឹងនៅតែអាចប្រើ និងទាញយកកម្មវិធី ដែលបានផ្តល់ដោយ Google ។អ្នកនាំពាក្យរបស់ Google បាននិយាយថា “យើងកំពុងគោរពតាមបទបញ្ជា ហើយពិនិត្យឡើងវិញអំពីផលប៉ះពាល់” ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់យើងគឺ Google Play និងការការពារសុវត្ថិភាពពី Google Play Protect នឹងបន្តដំណើរការលើឧបករណ៍ដែលមានស្រាប់របស់ក្រុមហ៊ុន Huawei” ។

ការផ្អាកនេះអាចធ្វើឱ្យអាជីវកម្មទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្រៅប្រទេសចិន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងបាត់បង់ការចូលប្រើប្រព័ន្ធបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android របស់ Google ភ្លាមៗ ។

កំណែទម្រង់នាពេលអនាគតរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលដំណើរការលើប្រព័ន្ធ Android ក៏នឹងបាត់បង់នូវការប្រើប្រាស់សេវាកម្មដែលពេញនិយមដូចជា Google Play Store និង Gmail និងកម្មវិធី YouTube ផងដែរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print