អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ មានបំណងកម្ចាត់ក្រុមហ៊ុនហួវាយ តែម្តង ដោយសារតែក្រុមហ៊ុននេះរីកចំរើន គ្រប់ដណ្តើបទៅលើក្រុមហ៊ុនរបស់អាមេរិក ។ប៉ុន្តែ ក្រុមអ្នកឯកទេសបានលើកឡើថា ជា កំហុសដ៏ធំរបស់លោកត្រាំគឺវាយប្រហារទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យា Huawei។
សារព័ត៌មាន Bloomberg បានផ្សាយថា ការហាមប្រាមក្រុមហ៊ុន Huawei បង្កើតបណ្តាញសេវានៅអាមេរិក គឺជារឿង សមហេតុផល ។ប៉ុន្តែការបង្ខំឲ្យក្រុមហ៊ុននេះឈានដល់ផ្លូវ ទល់គឺជាកំហុសដ៏ធ្ងន់របស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ។
ក្នុងពេលដែលកំពុងតែប្រឈមជាមួយចិន ក្នុងវិស័យពាណិជ្ជកម្ម និងសន្តិសុខជាតិ អាមេរិកបាន បន្តធ្វើសកម្មភាពទៅវាយប្រហារទៅលើក្រុមហ៊ុន ឯកជនរបស់ចិន ដូចជា Huawei ។ កាលពីសប្តាហ៍កន្លងមក ក្រសួងពាណិជ្ជកម្ម បានសម្រេចដាក់ក្រុមហ៊ុន Huawei និង សាខាក្រុមហ៊ុននេះ៧០កន្លែងចូលក្នុងបញ្ជីខ្មៅ ហើយបណ្តាក្រុមហ៊ុនអាមេរិក ចង់ធ្វើការជាមួយ Huawei ត្រូវតែសំច្បាប់ ។
នៅពេលនេះដែរ ផលិតផល របស់ Smartphone ព្រមទាំង គ្រឿងបន្លាស់របស់ក្រុមហ៊ុន Huawei គឺ អាស្រ័យ ទៅលើគ្រឿងបន្លាស់ របស់ក្រុមហ៊ុន អាមេរិកទាំងអស់ ។ ប្រសិនបើច្បាប់ហាមប្រាំនោះ បន្តរក្សាដដែល អាចជំរុញឲ្យក្រុមហ៊ុនដ៏ធំរបស់ចិននៅអាមេរិក ធ្លាក់ក្នុងផ្លូវទល់ ចំណែកបុគ្គលិក ១៨០ពាន់នាក់ នៅអាមេរិក ត្រូវគ្មានការងាធ្វើ ។
តាមសារព័ត៌មាន Bloomberg នេះជាកំហុសដ៏ធ្ងន់របស់ប្រធានាធិបតីដូណាលត្រាំ នឹងធ្វើឲ្យភាគីពាក់ព័ន្ធរងការខាតបង់យ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះនឹងធ្វើឲ្យចិន អស់ទំនុកចិត្តនៅក្នុងការព្រំព្រៀងជាមួយអាមេរិក នៅក្នុងវិស័យពាណិជ្ជកម្ម។
ចំណែកសារព័ត៌មាន សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ប្រភពមួយដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថាក្រុមហ៊ុន Google បានផ្អាកអាជីវកម្ម ជាមួយនឹងក្រុមហ៊ុន Huawei ដែលតម្រូវឱ្យមានការផ្ទេរផ្នែករឹង នៃកម្មវិធីនិងសេវាកម្មបច្ចេកទេស លើកលែងតែការផ្តល់ អាជ្ញាប័ណ្ណប្រភពកូដចំហប៉ុណ្ណោះ ។
ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្យាយាមដាក់ក្នុងបញ្ជីខ្មៅ នៅជុំវិញពិភពលោក។
អ្នកនាំពាក្យរបស់ Google បាននិយាយថា អ្នកកាន់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បច្ចុប្បន្នជាមួយនឹងកម្មវិធី Google នឹងនៅតែអាចប្រើ និងទាញយកកម្មវិធី ដែលបានផ្តល់ដោយ Google ។អ្នកនាំពាក្យរបស់ Google បាននិយាយថា “យើងកំពុងគោរពតាមបទបញ្ជា ហើយពិនិត្យឡើងវិញអំពីផលប៉ះពាល់” ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់យើងគឺ Google Play និងការការពារសុវត្ថិភាពពី Google Play Protect នឹងបន្តដំណើរការលើឧបករណ៍ដែលមានស្រាប់របស់ក្រុមហ៊ុន Huawei” ។
ការផ្អាកនេះអាចធ្វើឱ្យអាជីវកម្មទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្រៅប្រទេសចិន ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងបាត់បង់ការចូលប្រើប្រព័ន្ធបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android របស់ Google ភ្លាមៗ ។
កំណែទម្រង់នាពេលអនាគតរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលដំណើរការលើប្រព័ន្ធ Android ក៏នឹងបាត់បង់នូវការប្រើប្រាស់សេវាកម្មដែលពេញនិយមដូចជា Google Play Store និង Gmail និងកម្មវិធី YouTube ផងដែរ ៕