ដើម្បីបញ្ចប់វិបត្តិនៅវេណេហ្ស៊ុយអេឡា មានតែបោះឆ្នោតរៀបចំឡើងជាថ្មី

ចែករំលែក៖

នៅពេលនេះ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា​លោក នីកូឡាស់ម៉ាឌូរ៉ូ បានសម្រេច បោះឆ្នោតជាថ្មីដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញបញ្ចប់វិវាទនៅក្នុងប្រទេស​។ កាលពីថ្ងៃទី​២០ខែឧសភា ​ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក​ Nicolas Maduro ​បានស្នើ​ឲ្យរៀបចំបោះឆ្នោតសភា មុនកំណត់​ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីបញ្ចប់ វិវាទ​។

នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៥ គណបក្សប្រឆាំង មានសំឡេងភាគច្រើនគ្រប់គ្រងសភា ធ្វើឲ្យរដ្ឋាភិបាលពិបាកនៅក្នុងការអនុម័តច្បាប់ ។​ ការបោះឆ្នោត ជាបន្តនឹងធ្វើឡើងនៅឆ្នាំ​២០២០ ប៉ុន្តែរដ្ឋាភិបាលអាចនឹងរៀបចំបោះឆ្នោត នៅចុងឆ្នាំ​២០១៩នេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។

បណ្តាប្រទេស​លោកខាងលិច​​បានទទួលស្គល់​មេដឹកនាំក្រុមប្រឆាំង លោក  Guaido ​ជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា បើទោះបី​ប្រធានាធិបតីម៉ាឌូរ៉ូ​បន្តជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ​២០១៨ក្តី។

លោកម៉ាឌូរ៉ូ បញ្ជាក់ទៅកាន់ក្រុមអ្នកគាំទ្រ​ ថា យើងនឹងវាយតម្លៃ​ ឡើងវិញ​ តាមរយៈការបោះឆ្នោត នាពេលខាងមុខ ។ យើងនឹងកមណត់ពេលវេលាបោះឆ្នោតសភាមុនអាណាត្តិ ។

វិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​កាន់តែអាក្រក់ទៅ ដោយសារតែទណ្ឌកម្ម របស់អាមេរិក ។ កន្លងកថ្មីៗចិនបានបញ្ចូនយន្តហោះផ្តល់ជំនួយ​ដល់វេណេហ្ស៊ុយអេឡា​ដើម្បីដោះស្រាយស្ថានភាពបណ្តោះអាសន្ន។

ពេលថ្មីៗនេះ​រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​ក៏បានសម្រេចលក់មាសដែលបានរក្សាទុក ជាង​១៥តោន​ទៅក្រៅប្រទេស​ ដើម្បីដោះស្រាយកង្វះស្បៀងអាហារដល់ពលរដ្ឋ​។សារព័ត៌មាន Bloomberg បានបានផ្សាយថា វេណេស៊ុយអេឡាបានលក់មាសជាង ១៥តោន មានតម្លៃ៥៧០លានដុល្លារចេញធនាគារកណ្ដាលរបស់ខ្លួន ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

Bloomberg បានឱ្យដឹងទៀតថាកាលពីថ្ងៃទី១០ ខែឧសភា ធនាគារកណ្ដាល វេណេស៊ុយអេឡាបានលក់មាស៩.៧តោន និងច្រើនជាង៤តោនបន្ថែមនៅបីថ្ងៃក្រោយមកទៀត។ ប៉ុន្តែប្រភពដដែល មិនបានបញ្ជាក់ពីប្រទេសជាគោលដៅត្រូវនាំចេញនោះទេ។

គួរបញ្ជាក់ថា បើតាម Bloomberg ចាប់តាំងពីដើមខែមេសាមក វេណេស៊ុយអេឡាបានលក់មាសចេញទៅក្រៅ ប្រទេស២៣តោន ខណៈកំពុងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក ដែលមានគោលដៅ ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print