ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards 

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យអស់រយៈពេល 3 ខែកន្លងមក។

កម្មវិធីនេះត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័រ Telecomasia.net នៅថ្ងៃនេះ ដោយបញ្ជាក់ថាក្រុមហ៊ុន​Cellcard ទទួលបានជ័យលាភីជាអ្នកផ្គត់ផ្គង់សេវាទូរស័ព្ទជា Best Emerging Market Operator
ដោយចូលរួមប្រកួតជាមួយ 3 ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជា Ooredoo Maldives, Global Cloud
Xchange (GCX), និង Ooredoo Myanmar។

ពានរង្វាន់ Best Emerging Market Operator Award នេះ គឺផ្ដល់ជូនឲ្យក្រុមហ៊ុនគំរូលើគំនិតច្នៃប្រឌិត
និងការបង្កើតថ្មីនៅលើស្តង់ដាសេវាកម្ម ព្រមទាំងការប្តេជ្ញាចិត្តជូនអតិថិជន។ នេះក៏សបញ្ជាក់ពីការបម្រើការដ៏ល្អបំផុតនៅក្នុងទីផ្សារអាស៊ីដែលកំពុងរីកលូតលាស់នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានឲ្យដឹងថាពួកយើងមានមោទនភាពក្នុងការនាំយកជ័យជម្នះនេះត្រលប់មកផ្ទះវិញ។ «សូមអរគុណដល់ក្រុមការងារទាំងអស់នូវការខិតខំរបស់អ្នកទាំងអស់គ្នាសម្រាប់លទ្ធផលមួយនេះ»!

លោកបន្តថា៖ «ពួកយើងត្រូវបានអញ្ជើញចូលរួមសន្និសីទTelecom Asia កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកយើងទទួលបានព័ត៌មានកាលពី 2 សប្តាហ៍មុនថាពួកយើងត្រូវបានជ្រើសរើសឱ្យចូលវគ្គផ្តាច់ព្រ័ត្រ ដែលនេះជាក្តីសង្ឃឹមដ៏មុតមាំរបស់យើង»។​
លោកបន្តទៀត៖ «ហើយថ្ងៃនេះ ពួកយើងបានទទួលជោគជ័យពិតប្រាកដមែនក្នុងនាមជាប្រតិបត្តិករទីផ្សារដែលលេចធ្លោជាងគេ (BestEmerging Market Operator) នៅក្នុងព្រះរាជាណាចក្រ»។

ពានរង្វាន់ Telecom Asia នេះ ជាកម្មវិធីផ្តល់ពានរង្វាន់ដែលមានរយៈពេលយូរជាងគេនិងមានកិត្យានុភាពជាងគេបង្អស់នៅក្នុងវិស័យទូរគមនាគមន៍នេះ​ ហើយត្រូវបានទទួលស្គាល់ក្នុងការច្នៃប្រឌិតខ្ពស់។

About Cellcard – Launched in 1998, Cellcard is the only Cambodian owned telecom operator and part of the Royal Group of Companies. Cellcard provides connectivity to more than three million customers with a strong commitment to empowering the Cambodian people and the economy for the digital age and beyond. www.cellcard.com.kh ពួកគេផ្តល់ពានរង្វាន់ដល់អ្នកដែលមានភាពច្នៃប្រឌិតខ្ពស់ និងមានសក្តានុពលនៅក្នុងវិស័យផ្តល់សេវាកម្មនៅតំបន់អាស៊ី និងជាប្រធានផ្នែកនៅក្នុងវិស័យ។ ការដាក់ពាក្យត្រូវបានវាយតម្លៃលើភាពច្នៃប្រឌិត ដំណើរការហិរញ្ញវត្ថុ បច្ចេកវិទ្យា ភាពជាអ្នកដឹ
កនាំនៅលើទីផ្សារ និងអភិបាលកិច្ច​សាជីវកម្ម។

ពានរង្វាន់ Telecom Asia នៅឆ្នាំនេះមាន 28 ពានលើផ្នែកនីមួយៗ ដែលចែកចេញជា 3 ក្រុមលើផ្នែកផ្គត់ផ្គង់សេវាបម្រើអតិថិជន ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ2017 រួមមាន:
ឧសភា 2019 ពាន​រង្វាន់​ The Best Emerging Market Operator ដែល​ផ្តល់​ជូន​ដោយ​​ទូរគមនាគមន៍​អាស៊ី​
កុម្ភៈ​ 2019 ពាន​រង្វាន់បណ្តាញ​ទូរស័ព្ទ​​ដែល​លឿន​បំផុត​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​
កក្កដា​ដល់ខែ​ធ្នូ 2018​​ «បទ​ពិសោធន៍នាំ​មុខ​គេ​លើ​​ល្បឿន​ទាញ​យក​ និង​​ល្បឿនអាប់​ឡូត​» ពី
Open​signal ​ សម្រាប់​ខែ​តុលា​ដល់​ខែ​​ធ្នូ ​2018

មករា​ 2019 ពាន​រង្វាន់​ Cambodia’s Best Brand Award ពី CMO Asiaធ្នូ​ 2018 ពាន​រង្វាន់​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​ដែល​លូត​លាស់​​លឿន​បំផុត​ ពី​ Global Banking &​Finance Reviewពាន​រង្វាន់​​​អ្នក​​ផ្តល់​​បណ្តាញ​ទូរស័ព្ទ​ដែល​គួរទុក​ចិត្ត​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ពី​ IDG ASEAN វិច្ឆិកា​ 2018 ទូរគមនាគមន៍​ដ៏​គួរទុក​ចិត្ត​បំផុត​​ឆ្នាំ​ 2018​ ក្នុង​ប្រទេស​កម្ពុជា​ ពី​ Global Brands Magazine កញ្ញា​ 2018 ពាន​រង្វាន់ ​ People’s Choice Award ​​ ពី​បច្ចេក​វិទ្យា 5G ​ អាស៊ី (ប្រចាំ​ឆ្នាំ CXO Operator ​) កក្កដា​ 2018 ពាន​រង្វាន់បណ្តាញ​ទូរស័ព្ទ​​ដែល​លឿន​បំផុត​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​ មករា​ ​ដល់ខែ​មិថុនា​ 2018

មេសា 2018 ពាន​រង្វាន់បណ្តាញ​ទូរស័ព្ទ​​ដែល​លឿន​បំផុត​​​ផ្តល់​ជូន​ដោយ​ស្ថាប័ន​ Ookla ​ សម្រាប់​ខែ​​ កក្កដា​​ ​ដល់ខែ​ធ្នូ​​ 2017កុម្ភៈ​ 2018​ 4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពីOpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017 ខែ​ តុលា​ដល់​ខែធ្នូ កក្កដា​ 2017  ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN មេសា 2017 ​ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករាដល់មិថុនា២០១៧ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print