ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ ខណៈដែលកំពុងបើកម៉ូតូ១គ្រឿងឌុបគ្ នា មិននឹកដល់រឿងគ្រោះថ្នាក់ ស្រាប់តែត្រូវរថយន្តប្រេងឥន្ធនៈ របស់ក្រុមហ៊ុន LHR បើកបុក ហើយកិនថែម បណ្តាលឲ្យសំប៉ែតដូច ចេកចៀនស្លាប់នៅកន្លែងកើតហេតុទាំ ង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៥ និង២០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៦-៥៧ ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ។
ជនរងគ្រោះដែលត្រូវរថយន្តដឹកប្រេ ងបុកកិនស្លាប់នេះ មានឈ្មោះសឿ វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ទៀត មានឈ្មោះរ៉េត រក្សា ភេទប្រុស អាយុ២២ឆ្នាំ ។ ជនរងគ្រោះទាំង២ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយគ្នា និងបើកម៉ូតូឌុបគ្នាម៉ាកហុងដាឌ្ រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ ស្រាប់ត្រូវរថយន្តបង្កម៉ាកនីស្សាន់ ដឹកស៊ីទែនប្រេងឥន្ធនៈរបស់ក្រុ មហ៊ុន LHR ពណ៌សលាយខៀវ និងក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3689 បើកបរដោយឈ្មោះពុំ ពិសាល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកយ៉ាងពេញទំហឹង ហើយកិនជនរងគ្រោះថែម បណ្តាលឲ្យស្លាប់ទាំង២នាក់ ដេកក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ មពេកក្រៃ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះអន្ តរាគមន៍ធ្វើការវាស់វែង និងកំណត់ ហេតុយករថយន្តបង្ក និងម៉ូតូរបស់ ជនរងគ្រោះទៅរក្សាទុ ករង់ចាំធ្វើការដោះស្រាយជាមួយក្ រុមគ្រួសារជនរងគ្រោះតាមផ្លូវច្ បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសា រ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្ លួននៅស្រុកកំណើត ៕ សេនាស័ក្តិ