នយោបាយដឹកនាំរបស់ប្រធានាធីបតី ដូ ណាល់ត្រាំ មិនត្រឹមតែធ្វើឲ្យបែកបាក់ នៅក្នុងជួរអ្នកនយោបាយអាមេរិក ថែមទាំងបង្កឲ្យមានវិវាទជាទ្រង់ទ្រាយធំនៅលើពិភពលោក ។ សកម្មភាពនយោបាយរបស់លោកត្រាំ មិនម៉ែនធ្វើឲ្យអារិក ខ្លាំងក្លានោះឡើយ បែជាធ្វើឲ្យអាមេរិក ធ្លាក់ចុះប្រិយភាព នៅលើឆាក់អន្តរជាតិ ។
នៅពេលនេះសមាជិកសភានៃគណបក្សសាធារណរដ្ឋមួយរូប ជាអ្នកដំបូងគេ ដែលអំពាវនាវឲ្យដកតំណែងលោកប្រធានាធិបតីត្រាំ។ សមាជិកសភានៃរដ្ឋមីជីហ្គេន លោកJUSTIN AMASHយល់ឃើញថា លោកដូណាល់ត្រាំមានឥរិយាបថ ដែលអាចនាំទៅរកការដកហូតតំណែងលោកដោយសភា។
លោកក៏ចោទប្រកាន់ដែររដ្ឋមន្ត្រីយុត្តិធម៌ លោកBILL BARRថា ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ចំពោះរឿងស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោកROBERT MUELLERស្ដីពីការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។
ក្នុងសារតាមTWITTERមួយចំនួនកាលពីថ្ងៃទី១៨ឧសភា សមាជិកសភាអភិរក្សនិយមរូបនោះរៀបរាប់ថា មានសមាជិកសភាតិចគ្នាណាស់់ ដែលបានអានរបាយការណ៍របស់លោកMUELLER ដែលលើកឧទាហរណ៍ជាច្រើននៃឥរិយាបថរបស់លោកត្រាំ ដែលអាចចាត់ទុកថាជាការបន្ទច់បង្អាក់ដល់តុលាការ។ លោកបន្តថាពិតណាស់គ្មានមនុស្សណាម្នាក់ក្រៅពីមនុស្សដែលជាប្រធានាធិបតី អាចគេចផុតពីការចោទប្រកាន់ ដោយឈរ លើមូលដ្ឋាននៃភស្ដុតាងបែបទាំងនោះឡើយ ៕