ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ៍ ០៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែវិចិ្ឆកាឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូប បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថទូទាំង២៥រាជធានីខេត្ត និងថវិកាចូលរួមបុណ្យសពរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤៤.២៧៥.៥០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សូរ សារ៉េត នាយក្រុមប្រតិបត្តិការទី១ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស មកលេីកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កេីតមូល និធិមហាគ្រួសារអាវុធហត្ថឡេីងដេីម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ ៕ ដោយ ៖ ស សម