លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ នាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថ​ទូទាំង២៥រាជធានីខេត្ត​ ​ និងថវិកា ចូលរួមបុណ្យសពរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត​ ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សូរ​ សារ៉េត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ៍​ ០៣រោច​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែវិចិ្ឆកា​ឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ រួមជាមួយសហការីជាច្រើនរូប​ បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថ​ទូទាំង២៥រាជធានីខេត្ត​ ​ និងថវិកាចូលរួមបុណ្យ​សពរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត​ ចំនួន​ ៤៤.២៧៥.៥០០រៀល​ ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សូរ​ សារ៉េត​ នាយក្រុមប្រតិបត្តិការទី១​ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១​ ​ខែមេសា​ ឆ្នាំ២០១៩​ ស្ថិតនៅភូមិថ្មដែកកេះ​ ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។

ក្នុងនោះផងដែរ​ លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការបានមានប្រសាសន៍ថា​ ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ មកលេីកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កេីតមូល និធិមហាគ្រួសារអាវុធហត្ថឡេីង​ដេីម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ​ ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print